Tuesday, March 8, 2011

ការសង់​ទ្រង់​មាន់ និង​សំភារៈ​បរិក្ខា


ការសង់​ទ្រង់​ និង​សំភារៈ​បរិក្ខា
ក​- ការសាងសង់​ទ្រុង ( housing )
គេ​ចាត់ទុកជា​រឿង​ចាំបាច់​សំរាប់​ការពារ​មាន់ ពី​ពួក​សត្វ​ចង្រៃ​, ភ្លៀង​, ខ្យល់​, និង​សីតុណ្ហភាព​មិន​ប្រក្រតី ថ្វី​ត្បិត​តែ​មាន់ព្រៃ យក​មែក ឬ​ ឈើ​សម្រាប់​ធ្វើ​ជា​បង្គង​ទុំ​ដេកនៅពេល​យប់​ក៏​ដោយ ក៏​អត្រា​នៃ​ការងាប់​នៅតែ​ខ្ពស់​ជានិច្ច​ដែរ នៅពេល​យប់​មាន់​ជាច្រើន​ត្រូវ​បំផ្លាញ​ដោយ​ឆ្កែ ឆ្មា កណ្តុរ ទី​ទុយ ខ្លែង​ស្រាក់ និង​ពពួកសត្វ​រាត្រី​ចរ និង​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​ជាច្រើន សូម្បី​មាន់​ធំ​ក៏​ទទួលរង​ផងដែរ ការធ្វើ​ទ្រុង​សម្រាប់​ការពារ គឺជា​ការដែល​ត្រូវ​យកចិត្តទុកដាក់ បើសិនជា​គេ​សង់​ទ្រុង និង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ​ល្អ​នោះ វា​អាច​ការពារ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​ និង​ពួក​ប៉ារ៉ាស៊ីត​ផ្សេងៗ​ផងដែរ ទ្រុង​ដែល​មាំទាំ​ត្រូវគេ​តាំង​សង់​អំពី​ឈើ, ថ្ម​, ស៊ីម៉ង់ត៏​, ឥដ្ឋ​ឆៅ​, ឥដ្ឋឆ្អិន​, ឫស្សី​, ស័ង្កសី​, រឺ ហ្វី​ប្រូ​ស៊ីម៉ង់ត៏ ។​
គេ​ត្រូវតែ​គិត​ទុកជា​មុន​នូវ​អ្វី ដែល​ជា​តំរូវការ​ចាំ​បាច់​មួយចំនួន សម្រាប់​បំរើ​ការសាងសង់​ទ្រុង
- ទីកន្លែង ( Location )
ទ្រង់​ត្រូវមាន​លក្ខណៈ​សមស្រប​មួយចំនួន​ដូច​តទៅ :
ក​- ទ្រុង​ត្រូវ​សង់​បែរមុខចេញពី​ទិស​របស់​ខ្យល់ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្យល់អាច​ចេញចូល​បាន
ខ​- ការពារ​កុំ​ឲ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ​ខ្លាំងពេក
គ​- កំរាល​ត្រូវ​ធ្វើ​ឲ្យ​ទឹកអាច​ហូរ​បាន ដើម្បី​ការពារ​កុំឲ្យ​សើម បើ​អាចធ្វើ​បាន​នៅ​តំបន់​អាកាសធាតុ​ក្តៅ ត្រូវធ្វើ​ជំរក​ និង​ដំបូល​បាំង​ពីលើ​ឲ្យបាន​ល្អ នៅ​អឌ្ឍគោល​ខាងជើង​បង្អួច ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង ហើយ​បើកចំហរ​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់ បើ​សង់​ទ្រុង​ក្នុង​ជ្រលង​ជ្រៅ​នោះ មិន​អាច​ទទួល​នូវ​ចរន្ត​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​ទេ ក្លិន​អាក្រក់​ ឬ​សត្វ​រុយ​ដែល​មាន​នៅកន្លែង​ចិញ្ចឹម​នោះ បាន​បង្ខំ​ឲ្យ​អង្គភាព​ចិញ្ចឹម​មាន់​មួយចំនួន ធ្វើការ​ផ្លាស់ប្តូរ​ចេញពី​ជាយក្រុង ដែល​គេ​កំពុងតែ​អភិវឌ្ឍន៍ ។​
​​- ការត្រួតពិនិត្យ​សីតុណ្ហភាព ( temperature control )
​​សីតុណ្ហភាព​ក្តៅ​ពេក ឬ​ត្រជាក់​ពេក បង្កើត​ឲ្យមាន​ភាព​តានតឹង​ក្នុង​ទ្រុង​ចិញ្ចឹមសត្វ នៅក្នុង​អាកាសធាតុ​ក្តៅ ទឹក​ផឹក​ក្តៅ​ពេក​អាច​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ ទឹក​ត្រជាក់​ខ្លាំងពេក​បង្កើត​បញ្ហា​ពិសេស​ក្នុងរ​ដូវ​ត្រជាក់ ការសាងសង់​ទ្រង់​ទៅតាម​លក្ខណ:បច្ចេកទេស គឺ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ក្នុង​ស្រុក ដែល​អ្នក​ជំនាញ​នៅ​កន្លែង​នោះ​អាច​មាន​សមត្ថភាព​ធ្វើ ។​
​​- ការធ្វើ​ឲ្យ​ខ្យល់​ចេញចូល ( ventilation )
ចលនា​ខ្យល់​ចេញ​-ចូល​ នៅក្នុង​ទ្រុងជា​រឿង​ចាំបាច់ ក្នុង​ការការពារ​កុំឲ្យ​ថប់​ខ្យល់​សម្រាប់ស​ត្វ​ដកដង្ហើ​ម មាន់​ត្រូវការ​ខ្យល់​សុទ្ធ​ក្នុង​មួយ​ឯ​កតា នៃ​ទំងន់​ដងខ្លួន​ច្រើនជាង​ប្រភេទសត្វ​ដទៃៗ​ទៀត នៅ​រដូវក្តៅ​គេ​ត្រូវការ​បង្អួច និង​កន្លែង​ចំហរ​ធំៗ ទ្រុងចិញ្ចឹម​មាន់​មិន​ត្រូវ​សង់​ឡើង​ដោយ​មាន​ព្រៃ​គុម្ពោធ ឬ​អគារ​ដទៃ​ទៀត​នៅ​បាំង​ខ្យល់​ចេញចូល​ឡើយ ចំពោះ​ទ្រុងចិញ្ចឹម​ជា​របៀប​ពាណិជ្ជកម្ម​ធំៗ ត្រូវ​ធ្វើឲ្យ​ខ្យល់​ចេញចូល​ល្អ​ ឬ​ដាក់​កង្ហារ ។​
- ការដាក់​ទ្រនាប់​កំដៅ ( insulation )
​​ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ គេ​ត្រូវ​ដាក់​ទ្រនាប់​កំដៅ នៅ​ក្រោម​ដំបូល​និង​ជញ្ជាំង ដើម្បី​ការពារ​ទាំង​អាកាសធាតុ​ក្តៅ​ និង​ត្រជាក់ យើង​សូម​ជូន​ដំបូន្មាន​ស្តីអំពី​សំភារ​: និង​វិស្វកម្ម អ្នក​គប្បី​រក​សំភារ​:ក្នុង​ស្រុក​ឲ្យបាន​គ្រប់គ្រាន់​សិន មុន​ពេល​សង់​ទ្រុងចិញ្ចឹមសត្វ​ធំៗ ។​
​​- ការត្រួតពិនិត្យ​សំណើម ( moisture control )
មាន់​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ជាច្រើន ចំពោះ​មាន់​យក​ពង​ វា​ត្រូវការ​ទឹក​ដល់​ជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ ក្នុងករណី​អាកាសធាតុ​ក្តៅ សំណើម​ឡើង​ខ្ពស់​ក្នុង​រដូវភ្លៀង អាច​បណ្តាលឲ្យ​មាន​ដំណក់ទឹ​ក​ឡើង​ច្រើន ជា​ហេតុ​ធ្វើឲ្យ​ស​ត្វមាន​បញ្ហា​ជំងឺ​កើតឡើង ចង្អូរ​សម្រាប់​បង្ហូរទឹក​នៅលើ​កំរាល​ទ្រង់ អាច​កាត់បន្ថយ​នូវ​សំណើម​បានល្អ ដើម្បី​ការពារ​ធាតុ​សំណើម​នេះ អ្នក​ចិញ្ចឹម​ខ្លះ​បាន​ជ្រើស​រើស​កម្មវិធី​ចាត់ចែង ដោយ​ប្រើប្រាស់​កំរាល​ធ្វើ​អំពី​បន្ទះ​ឈើ​តូចៗ ឬ​លួស
​​- ទីធ្លា​ចិញ្ចឹម ( space )
កាលណា​ដាក់​មាន់​ណែន​ពេក បណ្តាលឲ្យ​មាន​ភាព​ស្អុះស្អាប់​ហើយ​មិន​ផ្តល់​ផល​ល្អ​ផង តំរូវការ​ទ្រុង​ជា​អប្ប​បរិ​មា សម្រាប់​អាកាសធាតុ​សមរម្យ ( មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ) ហើយ​មាន​ខ្យល់​ចូល​គ្រប់គ្រាន់​, ទ្រុង​ត្រូវ​សង់​ទៅតាម​អាយុ​របស់​សត្វ ដូច​ជា​សត្វ​អាយុ​៦​អាទិត្យ ត្រូវដាក់​១៥​ក្បាល ក្នុង​មួយ​ម៉ែត្រក្រឡា សត្វ​អាយុ ១៦​អាទិត្យ ត្រូវដាក់​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រក្រឡា ហើយ​អាយុ​លើសពីនេះ​ត្រូវ​ដាក់ ទៅ​៤​ក្បាល​ ក្នុង​មួយ​ម៉ែត្រក្រឡា គេ​ត្រូវ​បង្កើន​ទីធ្លា​កំរាល​ឲ្យ​ធំ​បន្តិច ក្នុងករណី​ដែល​សីតុណ្ហភាព​ខ្ពស់ សំណើម​លើសលប់ កំរាល​សើម បើ​ដាក់​ទ្រុងវិញ ទ្រុងទំហំ​មួយ​ម៉ែត្រក្រឡា​ត្រូវដាក់​មាន់ព​ង​បាន​ពី ១០ ទៅ​២០​ក្បាល ពូជ​មាន់​ពណ៌​ស និង​មាន់​ពណ៌ក្រហម​ត្នោត ត្រូវការ​កំរាល​ទីធ្លា​ធំ​ជាង ដោយ​គណនា​ទៅតាម​ទំហំ​របស់​វា ។​
​​- ការធ្វើ​គ្រោងទុ្រង ( framing )
​​គេ​ត្រូវធ្វើ​ទៅតាម​សំភារ​:ដែល​មាន​នៅក្នុង​ស្រុក ហើយ​សង់​ទៅតាម​វិធី​ដែល​គេ​កំណត់​អាស្រ័យ ទៅលើ​ប្រភេទ​គ្រោង សរសរ​ខាងក្នុង​គេ​ដាក់​ដើម្បី​ការពារ​ដំបូល ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង ទ្វារ នឹង​បង្អួច​ត្រូវ​ឲ្យ​រឹងមាំ ហើយ​បើសិនជា​គេ​ប្រើ​ក្បឿង ឬ​ឥដ្ឋ​សម្រាប់​ប្រក់​ជា​ដំបូល ។​
​​- ដំបូល ( roof )
​​ដំបូល​សម្រាប់​ការពារ​ទឹកភ្លៀង​, គេ​ប្រើប្រាស់​ស្លឹក ហ្វី​ប្រូ​សី​ម៉ង់ត៏ ក្បឿង បន្ទះ​ឈើ​ផ្សេងៗ នៅ​រដូវក្តៅ​គេ​ត្រូវធ្វើ​សំ​យ៉ាប​ទ្រង់​ប្រវែង​មួយ​ម៉ែត្រ នៅ​ជំ​ហៀ​ង​ខាងត្បូង ដើម្បី​ការពា​រការ​ជះ​កំដៅ​ខ្លាំងពេក ប៉ុនែ្ត​ត្រូវធ្វើ​យ៉ាងណាឲ្យមាន​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់គ្រាន់​នៅ​ រដូវរងា​រ សំ​យ៉ាប​ទ្រង់​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ការ​ចិញ្ចឹមសត្វ ។​
​​- កំរាល ( floor )
​​ថ្វី​ត្បិត​តែ​កំរាល​ស៊ីម៉ង់ត៏ ត្រូវ​គេ​បង្កប់​លួស​សំណាញ់ ការពារ​សត្វ​កណ្តុរ​មិនឲ្យ​ចូលក៏​ដោយ ក៏​ទ្រុង​ចិញ្ចឹម​ជាច្រើន​នៅតែ​មាន​ធូលី​ដី​ដែរ ឬ​ការធ្វើ​កំរាល​អំពី​ឥដ្ឋ​យ៉ាង​ធន់​ល្អ អាស្រ័យ​ទៅលើ​ការចំណាយ គេ​ត្រូវធ្វើ​ចង្អូរ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ប្រភេទ​នៃ​ក​ម្រាល​នេះ ប្រែប្រួល​ទៅតាម​ប្រព័ន្ធ​ផ្សេងៗ​គ្នា រួម​មាន​កំរាល​ផ្ទៃដី និង​កំរាល​ផុតពី​ដី ដែល​ធ្វើ​អំពី​បន្ទះ​ឈើ ឬ​ដែល​ស​រសៃ​តូចៗ គេ​ត្រូវ​គិតគូ​ផងដែរ​លើ​ប្រព័ន្ធ​សំអាតលា​មក​សត្វ ។​
​​១០- ការពារ​ពីបក្សី និង​សត្វ​ផ្សេងៗ ( animal and bird protection )
​​ជា​ការ​ល្អ​គេ​គួរ​គប្បី​មាន​គម្រោង​ការពារ នៅពេល​យប់​ទប់ទល់​នឹង​សត្វ​ដូចជា ឆ្កែ​, ឆ្មា​, កណ្តុរ​, សំពោ​ច​, ទី​ទុយ​, និង​ការពារ​នៅ​ពេល​ថ្ងៃ ប្រឆាំង​នឹង​សត្វព្រៃ​ដូចជា ខ្លែង​, ស្ទាំង ជា​ញឹកញាប់​គេ​ច្រើន​ប្រើប្រាស់​លួស​សំណាញ់ ថ្វី​ត្បិត​តែ​ការស្វែងរក​ចំណី នៅ​វាលស្មៅ​អាច​មាន​ទំនុកចិត្ត​នៅ​ពេល​ថ្ងៃ​ក៏ដោយ ក៏​នៅ​ពេលយប់​គេ​ត្រូវតែ​ការពារ​សន្តិសុខឲ្យបាន​ល្អ​ដែរ
ប្លង់​ទ្រង់មាន់​សម្រាប់​ប្រទេស​កម្ពុជា
ប្លង់​សម្រាប់​ទ្រុងមាន់​ដែលមាន​ទ្រង់ទ្រាយ​តូច ទ្រង់​នេះ​អា​ចត្រូវបានគេប្រើប្រាស់​សម្រាប់​ការក្រុង​កូនមាន់ និង​ការ​ចិញ្ចឹម​មាន់​សាច់ ឬ​សម្រាប់​មាន់​យក​ពង

ទ្រុង​នេះ​មាន​គ្រោង​ជា​ឫស្សី​, ដំបូល​ស្លឹក មាន​កំរាលអង្កាម​កំរាស់​ពី​៥-១០​ . ទ្រុង​នេះ​ត្រូវបាន​បែងចែក​ជា​៤​បន្ទប់

ខ​- ស្នូក​ទឹក ( waterers )
គេ​មិន​ត្រូវ​ទុក​ស្នូក​ទឹក​ចោល​ដោយ​គ្មាន​ការសំអាត និង​គ្មាន​ទឹក​ត្រជាក់​សំរាប់​មាន់​គ្រប់គ្រាន់​នោះ​ទេ មាន់​ត្រូវការ​ទឹក​រៀងរាល់ ១៥-២០​នាទី​ម្តង ទឹក​ដែល​ផ្តល់​ត្រូវ​ស្អាត​ល្អ ហើយ​ដាក់​ឲ្យបាន​គ្រប់គ្រាន់ ការដាក់​ទឹកជា​ការងារ​មួយ​សំខាន់​បំផុត​របស់​អ្នកថែរក្សា ស្នូក​ទឹក​ត្រូវតម្រូវ​ទៅតាម​អាយុ​របស់​មាន់ ដូច​បាន​បង្ហាញ​ក្នុង​រូប​ទី​៥ ស្នូក​ទឹក​សាមញ្ញ​បំផុត​គឺ កំប៉ុង​ដាក់បញ្ចូល​ទៅក្នុង​ចានសំ​ប៉ែតៗ ដោយ​ទំ​លុះ​ឲ្យមាន​រន្ធ​ប្រហែល , ស​. ចេញ​ពី​គែម​មាត់​កំប៉ុង ដាក់​ទឹក​ឲ្យបាន​ពេញ​ហើយគ្រ​បវា​ដោយចាន​សំ​ប៉ែត ដៃ​មួយ​កាន់​កំប៉ុងសំប៉ែត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​មូល ដាក់​ទឹក​រួច​ក្រឡាប់​វា​ឲ្យបាន​រហ័ស បន្ទាប់​មក​អ្នកនឹង​បាន​ឃើញ​ទឹក​ចេញ​តាម​រន្ធដែល​ចោះ​នោះ កាលណា​ទឹក​ឡើង​ដល់​រន្ធ​កំប៉ុង​ចោះ​ហើយ ទឹក​នោះ​នឹង​នៅ​ហ្នឹង​ថ្កល់​ក្នុង​ចាន​សំ​ប៉ែត កំប៉ុង​តូច​តម្រូវ​ទៅតាម​សត្វ​តូច ប៉ុន្តែ​បើ​សត្វ​ធំ​គេ​ត្រូវ​ដាក់​កំប៉ុង​ធំ ទៅតាម​ចំណុះ​ដែល​វា​ត្រូវការ
 
ប្រព័ន្ធ​ទឹក​ផឹក
ក​/ ប្រព័ន្ធ​ផ្តល់​ទឹកផឹក​ផ្សេងៗគ្នា​សម្រាប់​មាន់ដូចជា ដប​ប្លា​ស្ទិច​, ស្នូ​ក ឬ​ក្បាលដោះ



ប្រដាប់​ដាក់​ទឹក​ដទៃទៀត​ធ្វើ​ឡើង​តាមរបៀប ប្រើ​ឆ្នាំង​ធ្វើ​អំពី​ឥដ្ឋ ដែល​មាន​រន្ធ​ ឬ​មានចង្អូរតាម​រឹម​របស់​​វា​ នឹង​ចាន​រាក់ៗ ដប​ដែល​អាច​រំកិល​បាន​ចងភ្ជាប់​ទៅ​នឹង​ជញ្ជាំង ឬ​ដាក់​បញ្ឈរ​ដោយ​ឲ្យមាន​កំពស់សមរម្យ​ពីលើ​ចាន​នោះ ឃ្លោក​ដែល​គេ​ពន្លិច​ទៅក្នុង​ដី​ឲ្យ​ហ្នឹង ហើយ​ចោះ​រន្ធ​ទំហំ​សមល្មម លើ​ជ្រុង​ដែល​គេ​កាត់ ។​
គ្រឿង​ស្វ័យប្រវត្តិ​ផ្សេងៗ ត្រូវ​គេ​ផលិតឡើង ដើម្បី​ច្រាន​ទឹក​បំពេញ​ស្នូក​ទឹក​ឲ្យនៅ​ពេញ​ជា​ដរាប រូបភាព​ដែល​ពន្យល់​នេះ គឺជា​រូបភាព​មួយ​ដែល​គេ​ធ្វើឡើង ជាមួយ​ធុងសាំង​យ៉ាង​ស្អាត​មាន​ចំណុះ ១៩៣​លីត្រ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទុយោ​បន្ទះ​ស័ង្កសី ទៅ​ស្នូក​កំពស់​ប្រហែល​១០​ស​. ចង្ហូរទឹក​តាម​ទុយោ​ដោយ​លៃលក​តម្រូវ​តាម​ក្បាល​រូប៊ី​ណេ ហើយ​បំពង់​សម្រាប់​ផ្ទុក​ទឹក​សំណល់ គឺ​នៅ​ខាងក្រៅ​ទ្រុង នៅ​ខាងលើ​ស្នូក​ទឹក​នោះ ត្រូវការ​ឲ្យមាន​ទ្រនុង​មួយ​ការពារ ( ចម្រឹង​វិល​ចុះឡើង កុំឲ្យ​មាន់​ទុំ​ពីលើ ) យើង​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល ទឹក​នៅ​ក្នុង​ស្នូក​ទាំងអស់ ឲ្យនៅ​ពេញ​ដដែល ប៉ុន្តែ​ប្រយ័ត្ន​កុំឲ្យ​ហូរហៀរ​ទៅលើ​កំរាល ដើម្បី​រក្សា​ឲ្យ​កំរាល​ស្ងួត​ជានិច្ច ស្នូក​ទឹកនិ​មួយៗ ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ចន្លោះ​បន្ទះក្តារ ដែល​គេ​តំរៀប​សំរាប់​ទប់​ឲ្យមាន​លំនឹង ឬ​ចង​ព្យួរដោយ​ដាក់លើ​ថា​ស​សំណាញ់​លួស​សំ​យ៉ុង កំពស់ ៦​ស​. មក​ពី​កំរាល ស្លែ​ចាប់ផ្តើម​កាន់​យ៉ាង​ឆាប់រហ័ស​បំផុត បើសិនជា​គេ​មិន​បាន​សំអាត​វា​ឲ្យបាន​ញឹកញាប់​ទេនោះ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​កើតមានឡើង​ទេ គេ​តែងតែ​ប្រើប្រាស់​ដង​វែង ដើម្បី​សំអាត​កំទេចកំទី​ឲ្យ​ស្អាត និង​ត្រូវ​សំអាត​ស្នូក​ទឹក​មាន់​ជាមួយ​ច្រាស់​យូរៗ​ម្តង ។​
គ​- ស្នូក​ចំណី ( feeders )
ការផ្តល់​ចំណីអាហារ​ឲ្យបាន​គ្រប់គ្រាន់ជា​បន្ត​រហូត​ដល់​មាន់​ គឺជា​កិច្ចការ​មួយ​សំខាន់របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប ប្រភេទ​ស្នូក​ចំណី​ដែល​មាន​បណ្តោយ​វែង មាន​គែម​សងខាង​ អាច​ត្រូវបាន​ធ្វើ​ឡើង​អំពី​ឈើ​, លោហៈធាតុ​, ឫស្សី។ ត្រូវដាក់​ស្នូក​ចំណី​រាយ​ជា​ជួរ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បក្សី​ទាំងនោះ​ស៊ី​ចំណី​បាន​ក្នុង​ពេល​ជាមួយគ្នា មិន​ដូច្នេះ​ទេ​សត្វ​ដែល​ខ្សោយ​នឹង​ងាប់ ដោយសារ​ការ​ចឹក​ស៊ីសាច់​គ្នា ចន្លោះ​ដែល​គួរ​តំរៀប​ស្នូក​រៀង​គ្នា​សំរាប់​បក្សី​គឺ : កូន​មាន់​អាយុ -៨​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ,៥​ស​. , មាន់​ដែល​មាន​អាយុ​ពី -១៦​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ,៧​ស​., មាន់​សម្រាប់​បង្កាត់​ពូជ ១០,២​ស​., មាន់​ពង​កូន​កាត់​ទុក ,៨​ស​., មាន់​ពង​ និង​មាន់ទោ​ទុក ,, ទា​ទុក ៥​ស​., និង​ក្ងាន​ទុក ,៤​ស​.

ប្រដាប់​ដាក់​ជំណី​អាហារ
ខ​/ ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត​


ស្នូក​ចំណី​ដោយ​ចង​ព្យួរ​
គ​/ ស្នូក​ចំណី​ដោយ​ចង​ព្យួរ​អាច​ត្រូវបាន​គេ​ធ្វើឡើង អំពី​បន្ទះ​លោហៈធាតុ ឬ​ប្លា​ស្ទិច ស្នូក​ចំណី​ទាំងនេះ​អាច​ផ្ទុក​ចំណីអាហារ និង​កាត់បន្ថយ​ការ​កំពប់




ឃ​- ទ្រុង ( cages )
សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​. សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ , ៥​ស​. កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយនោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​. ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​. ដាច់ពីគ្នា លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ទ​១០​ស​. បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ,៦​ស​. ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​. ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល ។​
​​ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយបង្ហាញ​រូបភាព ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ,៦​ស​. ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត
  
ប្រដាប់​ដាក់​ជំណី​អាហារ​
ខ​/ ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត

No comments:

Post a Comment