Tuesday, March 8, 2011

ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់


ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់ ( Types of chickens and breeding practices )
​​ការ​ចិញ្ចឹមសត្វ​ស្លាប​ជាទូទៅ គេ​ធ្វើ​ការជ្រើសរើស​យក​ពូជ​មាន់​៣​ប្រភេទ​គឺ :
- ពូជ​មាន់​ផ្តល់​ពង​ផង - សាច់​ផង ( dual - purpose ) : មាន់​ឈ្មោល​ភាគច្រើន​បំផុត​ត្រូវ​គេ​ពិឃាត ក្នុង​អំឡុង​រយៈពេល ឬ​៣​ខែ ដើម្បី​យក​មក​ប​រិភោគ រីឯ​មាន់​ញី​វិញ​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​លើស​ពី​មួយ​ឆ្នាំ ដើម្បី​ផលិត​យក​ពង ប៉ុន្តែ​ក្រោយ​ពង​ចុះថយ​ខ្លាំងពេក មាន់​ញី​ទាំងនោះ​នឹង​ក្លាយទៅជា​មាន់​សាច់​វិញ​ដែរ បក្សី​ដែល​គេ​ចិញ្ចឹម​មាន​គោលបំណង​ពីរ ជាទូទៅ​គេ​ចិញ្ចឹម​ប្រចាំ​គ្រួសារ ចំណែកឯ​អ្នក​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ធំៗ គេ​តែងតែ​ធ្វើ​ឯកទេសកម្ម ក្នុង​ចិញ្ចឹម​យក​ពង​ ឬ​សាច់
- ពូជ​មាន់​ពង ( egg layer strains ) : ត្រូវបាន​គេ​ជ្រើសរើស​ពូជ​សំរាប់​ផលិត​ពង​ឲ្យបាន​ល្អ ចំនួន​លើស​នៃ​មាន់​ឈ្មោល​តែងតែ​ត្រូវគេយក​ចេញ​តាំង​ពីពេល​ញាស់​ចេញ​មក​ ម្ល៉េះ ពីព្រោះ​ជា​ទូទៅ​វា​ជា​ពូជ​អន់​ផលិត​សាច់​មិនល្អ ការចំណាយ​លើ​មាន់​ញី​អាច​ត្រូវបាន​គេ​ស្រង់ដើម​មកវិញ ដោយសារ​លក់​សាច់​រប​ស់វា​ បន្ទាប់​ពី​ផលិត​កម្មស៊ុតត្រូវ​ថយ​ចុះ​ក្រោម​អត្រា​៥០​ភាគរយ តំលៃ​នៃ​ការលក់​មាន់​ពង មាន​កំរិត​ទាប​បំផុត​ដោយ​សារ​វា​មាន​មាឌ​តូច ។​
- ពូជ​មាន់​សាច់ ( meat chickens ) : ត្រូវបាន​គេ​ចាត់ទុកថា ជា​មាន់​សាច់ ( broilers ) ឬ​មាន់​សំរាប់​អាំង ( fryers ) ត្រូវបាន​គេ​ចិញ្ចឹម​ដោយ​ជ្រើសរើស​ពូជ ដែល​មាន​ការ​ធំធាត់​យ៉ាង​ឆាប់រហ័ស មាន់​ញី​ និង​មាន់​ឈ្មោល​ត្រូវ​ជ្រើសរើសពី​មេបា​ណា ដែល​លូតលាស់​ឆាប់រហ័ស ពូជ​មាន់​កាត់​មួយ​ចំនួន​នេះ អាច​ផ្តល់​សាច់​រហូត​ដល់​ទំងន់​ ២​គ​.ក្រ ក្នុង​មួយ​ក្បាល ដែល​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​៧​សប្តាហ៍​តែប៉ុណ្ណោះ ដែល​ផ្តល់​ចំណី​ដែលមាន​តុល្យភាព​ល្អ ចំនួន​តិច​ជាង គ​.ក្រ ។​
ក្រុមហ៊ុន​បង្កាត់​ពូជ​ដំបូង​ជា​មួយ​ពូជ​កូនកាត់ ( primary breeding companies with hybrids )
ក្រុម​បង្កាត់​ពូជ ដោយ​ឯកទេសកម្ម​បាន​បង្កើន​ពូជ ដែល​មាន​គុណភាព​ខ្ពស់​នៃ​មាន់​ទាំង​បី​ប្រភេទ​នេះ ពូជ​មាន់​ទាំងនេះ​ត្រូវបាន​គេ​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ ហើយ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ពូជ​កូនកាត់ ( hybrids ) ការ​បង្កាត់​ពូជ​នេះ​ត្រូវបាន​នាំមក​នូវ​សែន​រួម ដែល​ជា​ពូជ​ពូកែ​ផលិត​ពង ឬ​សាច់​ ជាង​មេបា​របស់​វា​ទៅទៀត គុណភាព​ខ្ពស់​ដែល​បាន​ផលិត​ដោយ​សែន​រួម​ថ្មី​នេះ គេ​សន្មត់​ថា " កូនកាត់​ដែល​មាន​កំលាំង​មាំ​ទាំ " សព្វថ្ងៃ​នេះ​ពូជ​មាន់កា​ត់​មាន​ប្រជាប្រិយ៍​ភាព​ណាស់ ដែល​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទំនើបៗគេបោះបង់​ការចិញ្ចឹម​ពូជ​មាន់ ដែល​ផ្តល់​ផល​ពីរបែប ដូចជា​ពូជ rhode island reds. new hampshire, cornish barred plymouth rocks ពូជ​កូនកាត់​ដែល​ល្អ​ប្រសើរ​នៃ​ពូជ white leghorns ដែល​ផលិត​ពង​ពណ៌​ស ចំណែកឯ​ពូជ​ដែល​មានព​ង​ពណ៌​ក្រហម​ជាំ ឬ​ពណ៌​ក្រហម​ព្រឿងៗ តែងតែ​មាន​ដូនតា​ជា​ពូជ white leghorns ខ្លះ​ដែរ ។​
ក្រុមហ៊ុន​បង្កាត់​ពូជ​ទាំងនេះ ត្រូវការ​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការសាកល្បង​ពូជ​រាប់សិប​ប្រភេទ និង​ការបន្ត​កូនចៅ​របស់​វារាប់រយ ពូជ​ដើម​ ឬ​ពូជ​កាត់ ដែល​គេ​បង្កាត់​បញ្ចូល​គ្នា​បានល្អ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទៅជា ពូជ​មេបា​របស់​មាន់ ដែល​គេ​លក់​ឲ្យ​អ្នក​ចិញ្ចឹម ពូជ​កាត់​ដែល​ដឹង​ថា​ញី និង​ឈ្មោល ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​លក់​ដោយ​ឡែកៗ​ពីគ្នា ទៅឲ្យ​ក្រុមហ៊ុ​នភ្ញា​ស់ដែល​គេ​ចិញ្ចឹម​វា​ទាំងនោះ​រួមគ្នា "ហ្វូង​សម្រាប់​ទុក​បង្កាត់ " ដូច្នេះ​ពង​ដែល​ភ្ញាស់​ទាំងអស់នោះ បានមក​ពី​ពង​ដែល​ជ្រើសរើស​បង្កាត់​រួចហើយ ។​
​​ការ​ចិញ្ចឹមសត្វ​ស្លាប​ទិញ​កូន​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ដែល​ដំបូង​ឡើយ​គេ​ស្ទាក់ស្ទើរ​ក្នុង​ការចំណាយ​ដើមទុន​បន្ថែម ចំពោះ​មាន់​កូនកាត់​នេះ ទោះបី​ចំណី​អាហារ​ដែល​ទិញ​មក​ប្រើប្រាស់​នោះ ត្រូវបាន​គេ​គណនា​ក៏ដោយ ក៏​សារៈប្រយោជន៍​នៃ​ការចិញ្ចឹម​មាន់​កូនកាត់ នៅ​មាន​លក្ខណៈ​ល្អ​ប្រពៃ​ដែរ ជា​បច្ច័យ​អាក្រក់​មួយ​ចំពោះ​មាន់​កូនកាត់ ដែល​មាន​កំលាំង​មាំមួន បាត់បង់​យ៉ាង​រហ័ស​ដោយ​ការ​កាត់​ពូជ​ជាច្រើន ជាមួយ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ក្នុង​ហ្វូង ។​
​​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឹង​បែ្រង​ជាថ្មី ក្នុង​ការជ្រើសរើស​ញី​ និង​ឈ្មោល ដើម្បី​ធ្វើការ​បង្កាត់​ពូជ​សា​ជា​ថ្មី​ទៀត ។​
ឈ្មោះ​ពូជ​កាត់​ទាំងនេះជាច្រើន​ ឥឡូវ​ត្រូវបានគេទទួលស្គាល់ ដោយ​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទូទាំង​ពិភពលោក ពូច​មាន់​សាច់​ដែល​គេ​តែងតែ​ប្រសិទ្ធ​នាម​ឲ្យ សំរាប់​សំគាល់​ដល់​ក្រុមហ៊ុន​បង្កាត់​ពូជ​ដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ប្រភេទ​ពូ​ជ​មាន់​ខ្លះទៀត ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel រីឯ​ពូជ​មាន់​ដែល​គេ​ចិញ្ចឹម​យក​ស៊ុត​ផង និង​សាច់​ផង​រួម​មាន : delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អី​ស្រា​អែល ), label ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino's white baladi ( អេ​ហ្ស៊ី​ប ) ។​
ពូជ​មាន់​ដែល​មាន​ប្រយោជន៍​ពីរ​យ៉ាង ( ផ្តល់​សាច់​ផង​ស៊ុត​ផង ) ត្រូវបាន​គេ​និយម​ចូលចិត្ត​ចិញ្ចឹម​នៅ​ពាសពេញ​ពិភពលោក ដោយ​ការប្រើប្រាស់​មេមាន់​សម្រាប់​ក្រាប​ និង​ភ្ញាស់​កូន ការពិភាក្សា​ដោះស្រាយ​នៅ​តាម​ប្រទេស​នានា កំពុងតែ​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដោយ​ចោទ​ជា​បញ្ហា​ថា តើ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ក្នុងស្រុក ឬ​ពូជ​នាំចូល​បែបណា ដើម្បី​បង្កាត់ ជួនកាល​គេ​បង្កាត់​ពូជ​ក្នុងស្រុក​អាច​មាន​គុណសម្បត្តិ ដូចជា​ធ​ន់​នឹង​ជំងឺ ធន់​នឹង​ស៊ី​តុ​ណ្ហ​ភាព​ផ្លាស់ប្តូរ ហើយ​យោង​ទៅលើ​អ្នកស្រុក​ដែល​គេ​និយម​ចូលចិត្ត " មាន់​រស់ជាតិ​ខ្លាញ់ និង​ងាយស្រួល​ទំពារ " រស់ជាតិ​ខុសគ្នា​អាស្រ័យ​ទៅលើ​ចំណី ដែលយើងលែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង​ដូច​ជា : ខ្ទឹម​ស​, សត្វល្អិត ស្មៅ និង​លាមក​សត្វ ការលូតលាស់​យឺត​ធ្វើ​ឲ្យសាច់​ស្វិត​ពិបាក​ទំពារ​បន្តិច ពូជ​បង្កាត់​ដែល​នាំចូល​មិនមាន​ជំងឺ អាច​ធ្វើឲ្យ​សត្វ​លូតលាស់​យ៉ាង​រហ័ស ដោយ​ផ្តល់​ចំណីអាហារ​មាន​គុនភាព​ល្អៗ ហើយ​ផលិត​ពង​ច្រើន ការ​បង្កាត់​ពូជ​តែ​មួយ​តាម​គ្រួសារ ទៅតាម​លក្ខណៈ​ធម្មជាតិ ទទួលបាន​លទ្ធផល​ទាប​ទាំង​សាច់​ ទាំង​ស៊ុត ។​
            តាម​ការបញ្ចូល​មាន់​ឈ្មោល​ដែល​គេនាំចូលមក ដើម្បី​យក​ទៅ​បង្កាត់​ជាមួយ​មេមាន់​ក្នុងស្រុក, គុណសម្បត្តិ​មួយចំនួន នៃ​កូន​មាន់​កាត់ដែល​មាន​កំលាំង​មាំ​ទាំនោះ អាច​ត្រូវបាន​គេ​ធ្វើ​សហប្រតិបត្តិការ ក្នុង​កម្មវិធី​ពង្រីក​ការ​ចិញ្ចឹម​មាន់នេះ នៅក្នុង​ភូមិ​ដោយ​ចំណាយ​ទន់​តិច ហើយ​អ្នក​ចិញ្ចឹម​នៅ​តែ​ផ្អែក​ទៅ​លើ​ការ​ភ្ញាស់ តាម​លក្ខណ:ធម្មជាតិ និង​ការ​ក្រាប​ដោយ​មេមាន់ តាម​ធម្មតា​ការ​បង្កាត់​ពូជ​ញី​ឈ្មោល​បែបនេះ ធ្វើ​ឲ្យ​ផលិតផ​លពង​កើនឡើង, មាន់​ឆាប់​ធំ​ធា​ត់ ហើយ​ទទួល​ភាព​ធន់​នឹង​ជំងឺ​ពី​បានាំចូល​ផង និង​ពី​មេ​ក្នុងស្រុក​ផង កម្មវិធី​នេះ​ចង់​អំពាវនាវ​ឲ្យមាន​ការកែលំអរ​ពូជ ដោយ​ការជ្រើសរើស​ពូជ​នាំចូល​ណា ដែល​ផ្តល់​ទិន្ទផល​ខ្ពស់ ។​
​​កូន​មាន់​ឈ្មោល​នាំចូល មិន​មាន​តំលៃ​ថ្លៃ​ទេ ជានិច្ច​ជា​កាល​គេ​តែង​ធ្វើការ​ជុំ​រុះ​វា​ចោល នៅ​កន្លែង​ភ្ញាស់​តែម្តង ។​
​​ពូជ​មាន់​ឈ្មោល​នាំចូល យក​មក​បង្កាត់​ជាមួយ មាន់​ញី​ក្នុងស្រុក​ទើប​បាន​កូន​មក​ល្អ

No comments:

Post a Comment