Wednesday, March 30, 2011

ការ​ចិញ្ចឹម​មាន់​ឲ្យ​ចំណី​ធម្មជាតិ​និង​ចំណី​ផលិត​លក់​នៅ​ទីផ្សារ


ការ​ចិញ្ចឹម​មាន់​ឲ្យ​ចំណី​ធម្មជាតិ​និង​ចំណី​ផលិត​លក់​នៅ​ទីផ្សារ

2011-02-14
ក្រុម​កសិករ​អង្គការ​សេដាក (CEDAC) ប្រៀបធៀប​ការ​ចិញ្ចឹម​មាន់​ស្រែ​ឲ្យ​ចំណី​ធម្មជាតិ និង​ការ​ចិញ្ចឹម​មាន់​ស្រែ​ឲ្យ​ចំណី​ផលិត​លក់​នៅ​ទីផ្សារ នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
ក្រុម​កសិករ​បាន​រក​ឃើញ​ថា ចំណី​ទីផ្សារ​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំធាត់ ប៉ុន្តែ​តម្លៃ​លក់​មាន់​បាន​តម្លៃ​ទាប​ជាង​មាន់​ចិញ្ចឹម​ឲ្យ​ចំណី​ធម្មជាតិ។
ការ​រក​ឃើញ​គំនិត​ប្លែកៗ ក្នុង​វិស័យ​កសិកម្ម​របស់​កសិករ​តាម​បណ្ដា​ខេត្ត​នានា ត្រូវ​បាន​មន្ត្រី​ជំនាញ​កសិកម្ម​ប្រមូល​ផ្តុំ​គំនិត​នោះ​ចងក្រង​ជា​ឯកសារ ក្នុង​បំណង​ឲ្យ​កសិករ​បន្ថយ​ការ​ប្រើ​ចំណី​សត្វ​ដែល​មាន​​​សារធាតុ​គីមី ឲ្យ​ងាក​មក​ប្រើ​ចំណី​ថ្នាំ​បំប៉ន ឬ​ជី​លើ​ដំណាំ​ដាំដុះ​ផ្សំ​យក​ពី​ធម្មជាតិ​សុទ្ធសាធ​វិញ។

1 comment:

  1. ខ្ញុំចង់ទិញមាន់ពូជធំ តើមានលក់ដែរឬទេ? តើក្នុងមួយក្បាលតំលែប៉ុន្មាន? សូមអរគុណ

    ReplyDelete