Wednesday, March 30, 2011

ការ​ចិញ្ចឹម​មាន់​ឲ្យ​ចំណី​ធម្មជាតិ​និង​ចំណី​ផលិត​លក់​នៅ​ទីផ្សារ


ការ​ចិញ្ចឹម​មាន់​ឲ្យ​ចំណី​ធម្មជាតិ​និង​ចំណី​ផលិត​លក់​នៅ​ទីផ្សារ

2011-02-14
ក្រុម​កសិករ​អង្គការ​សេដាក (CEDAC) ប្រៀបធៀប​ការ​ចិញ្ចឹម​មាន់​ស្រែ​ឲ្យ​ចំណី​ធម្មជាតិ និង​ការ​ចិញ្ចឹម​មាន់​ស្រែ​ឲ្យ​ចំណី​ផលិត​លក់​នៅ​ទីផ្សារ នៅ​ស្រុក​ទ្រាំង ខេត្ត​តាកែវ នៅ​ស្រុក​ស្វាយអន្ទរ ខេត្ត​ព្រៃវែង និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
ក្រុម​កសិករ​បាន​រក​ឃើញ​ថា ចំណី​ទីផ្សារ​ធ្វើ​ឲ្យ​មាន់​ឆាប់​ធំធាត់ ប៉ុន្តែ​តម្លៃ​លក់​មាន់​បាន​តម្លៃ​ទាប​ជាង​មាន់​ចិញ្ចឹម​ឲ្យ​ចំណី​ធម្មជាតិ។
ការ​រក​ឃើញ​គំនិត​ប្លែកៗ ក្នុង​វិស័យ​កសិកម្ម​របស់​កសិករ​តាម​បណ្ដា​ខេត្ត​នានា ត្រូវ​បាន​មន្ត្រី​ជំនាញ​កសិកម្ម​ប្រមូល​ផ្តុំ​គំនិត​នោះ​ចងក្រង​ជា​ឯកសារ ក្នុង​បំណង​ឲ្យ​កសិករ​បន្ថយ​ការ​ប្រើ​ចំណី​សត្វ​ដែល​មាន​​​សារធាតុ​គីមី ឲ្យ​ងាក​មក​ប្រើ​ចំណី​ថ្នាំ​បំប៉ន ឬ​ជី​លើ​ដំណាំ​ដាំដុះ​ផ្សំ​យក​ពី​ធម្មជាតិ​សុទ្ធសាធ​វិញ។

Tuesday, March 29, 2011

ជម្រុញ​ការលូតលាស់​របស់ មាន់ ទា​ ដោយសា​ប្រទាល​កន្ទុយក្រពើ​

​តាម​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន គេ​បាន​រកឃើញថា ​សា​ច់សៗ​នៅក្នុង​ធាង​របស់​ប្រទាល​កន្ទុយក្រពើ​មាន​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការលូតលាស់​របស់​មាន់ ។​
​ ​ជាធម្មតា​ប្រទាល​កន្ទុយក្រពើ​ត្រូវបាន​គេ​យកមកប្រើ​ធ្វើជា​ថ្នាំកែរោគ និង​ព្យាបាល​រោគ​ដំបៅ ​គ្រឿង​រំលាយ​អាហារ និង​រោគ​ជាច្រើន​មុខ​ទៀត ។ ក្រៅពីនេះ​វា​ក៏ត្រូវ​បាន​គេ​យកមក​ផលិត​ជា​ភេសជ្ជៈ និង​គ្រឿងសំអាង​ស្បែក​ផងដែរ ។​
​ ​ដោយហេតុថា​ចំណី​មាន់​កាន់តែ​មានតម្លៃ​ថ្លៃ វត្ថុធាតុដើម​សម្រាប់​យកមក​ផ្សំ​ជា​ចំណី​មាន់​ក៏​កាន់តែ​ថ្លៃ ថែម​ពីលើ​នេះ​ទៀត​ការដឹកជញ្ជូន​ក៏មាន​តម្លៃ​ថ្លៃ​ជាង​មុន​ វាបានធ្វើ​ឲ្យ​ម្ចាស់​កសិដ្ឋាន និង​សិប្បកម្ម​ផលិត​សាច់​ពីស​ត្វ​ស្លាប ងាក​ទៅរក​វិធី​ផ្សេង​ក្រៅពី​ចំណី ដើម្បី​ជម្រុញ​ឲ្យ​ការលូតលាស់​របស់​មាន់​មាន​សន្ទុះ​លឿន​ជាង​ធម្មតា ដោយ​មិន​ប្រើ​បច្ចេកទេស​វិទ្យាសាស្ត្រ ឬ​ថ្នាំពេទ្យ​ជា​ជំនួស​ឡើយ, ប៉ុន្តែ​ប្រើប្រាស់​របៀប​មួយ​យ៉ាង​សាមញ្ញ​បំផុត គឺ​សាច់​របស់​ដើម​ប្រទាល​កន្ទុយក្រពើ ។​
​ ​មុនពេល​សាកល្បង​គេ​បាន​បញ្ជូន​សា​ច់សៗ របស់​ប្រទាល​កន្ទុយក្រពើ ដែល​គេ​ប្រមូល​បានមកពី​ច្រើន​ភូមិសាស្ត្រ ដើម្បី​ពិនិត្យ​រក​សារធាតុពុល ឬ​ការប៉ះពាល់​ណាមួយ​ដល់​សុខភាព​មាន់ ។ មន្ទីរពិសោធន៍​ផ្នែក​ដំណាំ​យក​មើម និង​ស្លឹក​នៃ​ប្រទេស​ហ្វីលីពីន​បាន​ឆ្លើយតប​មកវិញ និង​បាន​បញ្ជាក់ថា សាច់​របស់​ប្រទាល​កន្ទុយក្រពើ​ពុំមាន​សារធាតុពុល​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មាន់ ឬ​អាច​ឲ្យ​វា​ស្លាប់​បាន​នោះឡើយ ។​ ​ ​បន្ទាប់ពី​ទទួលបាន​ចម្លើយ​ច្បាស់លាស់​បែបនេះ​ ម្ចាស់​កសិដ្ឋាន​បាន​យក​សាច់​ប្រទាល​កន្ទុយក្រពើ​ចិត​យកតែ​សាច់​សៗ កិន​ឲ្យ​ម៉ដ្ឋ​ច្រោះ​យក​ទឹក​របស់​វា​មក​លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ផឹក ។​
​ ​ដើម្បី​រក​ឲ្យ​ឃើញថា តើ​វា​មានការ​ប្រែប្រួល​ដែរឬទេ ចំពោះ​ការលូតលាស់​របស់​មាន់ បើសិនជា​គេ​ឲ្យ​វា​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​ទឹក​ធម្មតា ។​
​ ​នៅក្នុង​ការពិសោធន៍​នេះ, គេ​បាន​យក​មាន់ (​មាន់​សាច់​) ចំនួន ៩០​ក្បាល មក​ចិញ្ចឹម​ក្នុង​រយៈវេលា​ចំនួន ៤២​ថ្ងៃ ដោយ​ឲ្យ​ស៊ី​ចំណី​ក្នុង​បរិមាន​ដូចគ្នា ប៉ុន្តែ​ទឹក​សម្រាប់​វា​ផឹក​ គឺមាន​ទឹក​លាយ​ប្រទាល​កន្ទុយក្រពើ​ចម្រាញ់​រួច ចាប់ពី 5ml, 10ml, 20ml លាយ​ជាមួយ​ទឹក​ធម្មតា​ឲ្យ​មាន់​ក្រុមទី​១ ផឹក ដែលមាន​ចំនួន ៤៥​ក្បាល ចំណែក​មាន់​ក្រុមទី​២ មិនមាន​លាយ​ទឹក​ចម្រាញ់​ប្រទាល​កន្ទុយក្រពើ​ឲ្យ​ទេ គឺ​ឲ្យ​វា​ផឹក​តែ​ទឹក​ធម្មតា​ប៉ុណ្ណោះ ។​
​ ​នៅ​ទីបញ្ចប់​នៃ​ការពិសោធន៍​គេ​បាន​រកឃើញថា មាន់​ដែល​បានផ្តល់​ទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មានការ​លូតលាស់​ច្រើនជាង​មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​នោះ ។​
​ ​* មាន់​ដែល​បាន​ផឹកទឹក​លាយ​ជាមួយ​ប្រទាល​កន្ទុយក្រពើ​មាន​ទម្ងន់ :
​ ​- ៣១៤៨.៨៩​ក្រាម ទៅ ៣៣៨៧.៧៨​ក្រាម (​ផ្តល់ 15ml, ទៅ 20ml នៃ​ប្រទាល​)
​ ​* មាន់​ដែល​មិនបាន​ផឹកទឹក​លាយ​ជា​ក្រុមទី​២ មាន​ទម្ងន់​ត្រឹមតែ ២២៣៧.២២​ក្រាម និង​ទាប​ជាង​នេះ ។​
​ ​យោងតាម​ការពិសោធន៍​នេះ​គេ​បាន​រកឃើញថា មាន់​ដែ​ល​បានផ្តល់​ប្រទាល​កន្ទុយក្រពើ​ចំនួន 15ml, ទៅ 20ml មានការ​លូតលាស់​ច្រើនជាងគេ​គឺមាន​ការលូតលាស់​លឿន​ខុសពី​ការលូតលាស់​បែប​ធម្មតា​រហូតដល់ 30% ។
​ ​នៅក្នុង​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​ដោយ​វិ​តា​មីន​, ជាតិ​រ៉ែ និង​សារធាតុ​ដទៃទៀត​រហូត​ដល់ ៧៥​មុខ, អាច​ថា​នេះ​គឺជា​មូលហេតុ​មួយ​ដែល​បាន​ជួយ​ជំ​រុញ​ឲ្យ​មាន់​មានការ​លូតលាស់​បាន​លឿន​បែបនេះ ។​
​ ​ក្នុងពេល​ថ្មីៗ​នេះដែរ​ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅក្នុង​ប្រទេស​អេស្បាញ​បាន​បង្កើន​សារធាតុ​ អន្ធិលៗនេះ​ពី​ប្រទាល​កន្ទុយ​ក្រ​ពើ​សម្រាប់​ជួយ​រក្សា​គុណភាព​បន្លែ និង​ផ្លែឈើ​កុំ​ឲ្យ​ងាយ​ឆាប់​ខូច និង​រក្សាទុក​បាន​ក្នុង​រយៈពេល​យូរ ។​
​ ​អ្នក​ដែលមាន​ចិញ្ចឹម​មាន់ ទា តាម​ផ្ទះ​តិចតួច​ក្តី​ច្រើនក្តី គួរ​ដាំ​ប្រទាល​កន្ទុយក្រពើ​នេះ ហើយ​ប្រើវា​សម្រាប់​លាយ​ជាមួយ​ទឹក​ឲ្យ​មាន់​ផឹក អាច​នឹង​ជួយ​ឲ្យ​មាន់ ទា ធំ​លូតលាស់​បាន​លឿន​ជាង​ធម្មតា .... ៕

Tuesday, March 8, 2011

ការសង់​ទ្រង់​មាន់ និង​សំភារៈ​បរិក្ខា


ការសង់​ទ្រង់​ និង​សំភារៈ​បរិក្ខា
ក​- ការសាងសង់​ទ្រុង ( housing )
គេ​ចាត់ទុកជា​រឿង​ចាំបាច់​សំរាប់​ការពារ​មាន់ ពី​ពួក​សត្វ​ចង្រៃ​, ភ្លៀង​, ខ្យល់​, និង​សីតុណ្ហភាព​មិន​ប្រក្រតី ថ្វី​ត្បិត​តែ​មាន់ព្រៃ យក​មែក ឬ​ ឈើ​សម្រាប់​ធ្វើ​ជា​បង្គង​ទុំ​ដេកនៅពេល​យប់​ក៏​ដោយ ក៏​អត្រា​នៃ​ការងាប់​នៅតែ​ខ្ពស់​ជានិច្ច​ដែរ នៅពេល​យប់​មាន់​ជាច្រើន​ត្រូវ​បំផ្លាញ​ដោយ​ឆ្កែ ឆ្មា កណ្តុរ ទី​ទុយ ខ្លែង​ស្រាក់ និង​ពពួកសត្វ​រាត្រី​ចរ និង​សត្វ​ចង្រៃ​ផ្សេងៗ​ទៀត​ជាច្រើន សូម្បី​មាន់​ធំ​ក៏​ទទួលរង​ផងដែរ ការធ្វើ​ទ្រុង​សម្រាប់​ការពារ គឺជា​ការដែល​ត្រូវ​យកចិត្តទុកដាក់ បើសិនជា​គេ​សង់​ទ្រុង និង​មាន​ការរៀបចំ​បាន​ត្រឹមត្រូវ​ល្អ​នោះ វា​អាច​ការពារ​ទប់ទល់​នឹង​ការ​រាតត្បាតនៃ​ជំងឺ​ និង​ពួក​ប៉ារ៉ាស៊ីត​ផ្សេងៗ​ផងដែរ ទ្រុង​ដែល​មាំទាំ​ត្រូវគេ​តាំង​សង់​អំពី​ឈើ, ថ្ម​, ស៊ីម៉ង់ត៏​, ឥដ្ឋ​ឆៅ​, ឥដ្ឋឆ្អិន​, ឫស្សី​, ស័ង្កសី​, រឺ ហ្វី​ប្រូ​ស៊ីម៉ង់ត៏ ។​
គេ​ត្រូវតែ​គិត​ទុកជា​មុន​នូវ​អ្វី ដែល​ជា​តំរូវការ​ចាំ​បាច់​មួយចំនួន សម្រាប់​បំរើ​ការសាងសង់​ទ្រុង
- ទីកន្លែង ( Location )
ទ្រង់​ត្រូវមាន​លក្ខណៈ​សមស្រប​មួយចំនួន​ដូច​តទៅ :
ក​- ទ្រុង​ត្រូវ​សង់​បែរមុខចេញពី​ទិស​របស់​ខ្យល់ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ខ្យល់អាច​ចេញចូល​បាន
ខ​- ការពារ​កុំ​ឲ្យ​ត្រូវ​កំដៅ​ព្រះអាទិត្យ​ខ្លាំងពេក
គ​- កំរាល​ត្រូវ​ធ្វើ​ឲ្យ​ទឹកអាច​ហូរ​បាន ដើម្បី​ការពារ​កុំឲ្យ​សើម បើ​អាចធ្វើ​បាន​នៅ​តំបន់​អាកាសធាតុ​ក្តៅ ត្រូវធ្វើ​ជំរក​ និង​ដំបូល​បាំង​ពីលើ​ឲ្យបាន​ល្អ នៅ​អឌ្ឍគោល​ខាងជើង​បង្អួច ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង ហើយ​បើកចំហរ​ឲ្យមាន​ពន្លឺ​ចេញចូល​គ្រប់​គ្រាន់ បើ​សង់​ទ្រុង​ក្នុង​ជ្រលង​ជ្រៅ​នោះ មិន​អាច​ទទួល​នូវ​ចរន្ត​ខ្យល់​ចេញចូល​បាន​គ្រប់គ្រាន់​ទេ ក្លិន​អាក្រក់​ ឬ​សត្វ​រុយ​ដែល​មាន​នៅកន្លែង​ចិញ្ចឹម​នោះ បាន​បង្ខំ​ឲ្យ​អង្គភាព​ចិញ្ចឹម​មាន់​មួយចំនួន ធ្វើការ​ផ្លាស់ប្តូរ​ចេញពី​ជាយក្រុង ដែល​គេ​កំពុងតែ​អភិវឌ្ឍន៍ ។​
​​- ការត្រួតពិនិត្យ​សីតុណ្ហភាព ( temperature control )
​​សីតុណ្ហភាព​ក្តៅ​ពេក ឬ​ត្រជាក់​ពេក បង្កើត​ឲ្យមាន​ភាព​តានតឹង​ក្នុង​ទ្រុង​ចិញ្ចឹមសត្វ នៅក្នុង​អាកាសធាតុ​ក្តៅ ទឹក​ផឹក​ក្តៅ​ពេក​អាច​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ ទឹក​ត្រជាក់​ខ្លាំងពេក​បង្កើត​បញ្ហា​ពិសេស​ក្នុងរ​ដូវ​ត្រជាក់ ការសាងសង់​ទ្រង់​ទៅតាម​លក្ខណ:បច្ចេកទេស គឺ​អាស្រ័យ​ទៅលើ​លក្ខខណ្ឌ​ក្នុង​ស្រុក ដែល​អ្នក​ជំនាញ​នៅ​កន្លែង​នោះ​អាច​មាន​សមត្ថភាព​ធ្វើ ។​
​​- ការធ្វើ​ឲ្យ​ខ្យល់​ចេញចូល ( ventilation )
ចលនា​ខ្យល់​ចេញ​-ចូល​ នៅក្នុង​ទ្រុងជា​រឿង​ចាំបាច់ ក្នុង​ការការពារ​កុំឲ្យ​ថប់​ខ្យល់​សម្រាប់ស​ត្វ​ដកដង្ហើ​ម មាន់​ត្រូវការ​ខ្យល់​សុទ្ធ​ក្នុង​មួយ​ឯ​កតា នៃ​ទំងន់​ដងខ្លួន​ច្រើនជាង​ប្រភេទសត្វ​ដទៃៗ​ទៀត នៅ​រដូវក្តៅ​គេ​ត្រូវការ​បង្អួច និង​កន្លែង​ចំហរ​ធំៗ ទ្រុងចិញ្ចឹម​មាន់​មិន​ត្រូវ​សង់​ឡើង​ដោយ​មាន​ព្រៃ​គុម្ពោធ ឬ​អគារ​ដទៃ​ទៀត​នៅ​បាំង​ខ្យល់​ចេញចូល​ឡើយ ចំពោះ​ទ្រុងចិញ្ចឹម​ជា​របៀប​ពាណិជ្ជកម្ម​ធំៗ ត្រូវ​ធ្វើឲ្យ​ខ្យល់​ចេញចូល​ល្អ​ ឬ​ដាក់​កង្ហារ ។​
- ការដាក់​ទ្រនាប់​កំដៅ ( insulation )
​​ដើម្បី​ធ្វើឲ្យ​មាន​សុខភាព​ល្អ​ គេ​ត្រូវ​ដាក់​ទ្រនាប់​កំដៅ នៅ​ក្រោម​ដំបូល​និង​ជញ្ជាំង ដើម្បី​ការពារ​ទាំង​អាកាសធាតុ​ក្តៅ​ និង​ត្រជាក់ យើង​សូម​ជូន​ដំបូន្មាន​ស្តីអំពី​សំភារ​: និង​វិស្វកម្ម អ្នក​គប្បី​រក​សំភារ​:ក្នុង​ស្រុក​ឲ្យបាន​គ្រប់គ្រាន់​សិន មុន​ពេល​សង់​ទ្រុងចិញ្ចឹមសត្វ​ធំៗ ។​
​​- ការត្រួតពិនិត្យ​សំណើម ( moisture control )
មាន់​ត្រូវការ​ទឹក​ក្នុង​បរិមាណ​ជាច្រើន ចំពោះ​មាន់​យក​ពង​ វា​ត្រូវការ​ទឹក​ដល់​ជាង​មួយ​លីត្រ​ក្នុង​មួយថ្ងៃ ក្នុងករណី​អាកាសធាតុ​ក្តៅ សំណើម​ឡើង​ខ្ពស់​ក្នុង​រដូវភ្លៀង អាច​បណ្តាលឲ្យ​មាន​ដំណក់ទឹ​ក​ឡើង​ច្រើន ជា​ហេតុ​ធ្វើឲ្យ​ស​ត្វមាន​បញ្ហា​ជំងឺ​កើតឡើង ចង្អូរ​សម្រាប់​បង្ហូរទឹក​នៅលើ​កំរាល​ទ្រង់ អាច​កាត់បន្ថយ​នូវ​សំណើម​បានល្អ ដើម្បី​ការពារ​ធាតុ​សំណើម​នេះ អ្នក​ចិញ្ចឹម​ខ្លះ​បាន​ជ្រើស​រើស​កម្មវិធី​ចាត់ចែង ដោយ​ប្រើប្រាស់​កំរាល​ធ្វើ​អំពី​បន្ទះ​ឈើ​តូចៗ ឬ​លួស
​​- ទីធ្លា​ចិញ្ចឹម ( space )
កាលណា​ដាក់​មាន់​ណែន​ពេក បណ្តាលឲ្យ​មាន​ភាព​ស្អុះស្អាប់​ហើយ​មិន​ផ្តល់​ផល​ល្អ​ផង តំរូវការ​ទ្រុង​ជា​អប្ប​បរិ​មា សម្រាប់​អាកាសធាតុ​សមរម្យ ( មិន​ក្តៅ​ពេក​មិន​ត្រជាក់​ពេក ) ហើយ​មាន​ខ្យល់​ចូល​គ្រប់គ្រាន់​, ទ្រុង​ត្រូវ​សង់​ទៅតាម​អាយុ​របស់​សត្វ ដូច​ជា​សត្វ​អាយុ​៦​អាទិត្យ ត្រូវដាក់​១៥​ក្បាល ក្នុង​មួយ​ម៉ែត្រក្រឡា សត្វ​អាយុ ១៦​អាទិត្យ ត្រូវដាក់​៥​ក្បាល​ក្នុង​មួយ​ម៉ែត្រក្រឡា ហើយ​អាយុ​លើសពីនេះ​ត្រូវ​ដាក់ ទៅ​៤​ក្បាល​ ក្នុង​មួយ​ម៉ែត្រក្រឡា គេ​ត្រូវ​បង្កើន​ទីធ្លា​កំរាល​ឲ្យ​ធំ​បន្តិច ក្នុងករណី​ដែល​សីតុណ្ហភាព​ខ្ពស់ សំណើម​លើសលប់ កំរាល​សើម បើ​ដាក់​ទ្រុងវិញ ទ្រុងទំហំ​មួយ​ម៉ែត្រក្រឡា​ត្រូវដាក់​មាន់ព​ង​បាន​ពី ១០ ទៅ​២០​ក្បាល ពូជ​មាន់​ពណ៌​ស និង​មាន់​ពណ៌ក្រហម​ត្នោត ត្រូវការ​កំរាល​ទីធ្លា​ធំ​ជាង ដោយ​គណនា​ទៅតាម​ទំហំ​របស់​វា ។​
​​- ការធ្វើ​គ្រោងទុ្រង ( framing )
​​គេ​ត្រូវធ្វើ​ទៅតាម​សំភារ​:ដែល​មាន​នៅក្នុង​ស្រុក ហើយ​សង់​ទៅតាម​វិធី​ដែល​គេ​កំណត់​អាស្រ័យ ទៅលើ​ប្រភេទ​គ្រោង សរសរ​ខាងក្នុង​គេ​ដាក់​ដើម្បី​ការពារ​ដំបូល ទប់ទល់​នឹង​ខ្យល់​បក់​ខ្លាំង ទ្វារ នឹង​បង្អួច​ត្រូវ​ឲ្យ​រឹងមាំ ហើយ​បើសិនជា​គេ​ប្រើ​ក្បឿង ឬ​ឥដ្ឋ​សម្រាប់​ប្រក់​ជា​ដំបូល ។​
​​- ដំបូល ( roof )
​​ដំបូល​សម្រាប់​ការពារ​ទឹកភ្លៀង​, គេ​ប្រើប្រាស់​ស្លឹក ហ្វី​ប្រូ​សី​ម៉ង់ត៏ ក្បឿង បន្ទះ​ឈើ​ផ្សេងៗ នៅ​រដូវក្តៅ​គេ​ត្រូវធ្វើ​សំ​យ៉ាប​ទ្រង់​ប្រវែង​មួយ​ម៉ែត្រ នៅ​ជំ​ហៀ​ង​ខាងត្បូង ដើម្បី​ការពា​រការ​ជះ​កំដៅ​ខ្លាំងពេក ប៉ុនែ្ត​ត្រូវធ្វើ​យ៉ាងណាឲ្យមាន​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់គ្រាន់​នៅ​ រដូវរងា​រ សំ​យ៉ាប​ទ្រង់​នេះ​ផ្តល់​នូវ​អត្ថប្រយោជន៍​ដ៏​ល្អ​ដល់​ការ​ចិញ្ចឹមសត្វ ។​
​​- កំរាល ( floor )
​​ថ្វី​ត្បិត​តែ​កំរាល​ស៊ីម៉ង់ត៏ ត្រូវ​គេ​បង្កប់​លួស​សំណាញ់ ការពារ​សត្វ​កណ្តុរ​មិនឲ្យ​ចូលក៏​ដោយ ក៏​ទ្រុង​ចិញ្ចឹម​ជាច្រើន​នៅតែ​មាន​ធូលី​ដី​ដែរ ឬ​ការធ្វើ​កំរាល​អំពី​ឥដ្ឋ​យ៉ាង​ធន់​ល្អ អាស្រ័យ​ទៅលើ​ការចំណាយ គេ​ត្រូវធ្វើ​ចង្អូរ​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ប្រភេទ​នៃ​ក​ម្រាល​នេះ ប្រែប្រួល​ទៅតាម​ប្រព័ន្ធ​ផ្សេងៗ​គ្នា រួម​មាន​កំរាល​ផ្ទៃដី និង​កំរាល​ផុតពី​ដី ដែល​ធ្វើ​អំពី​បន្ទះ​ឈើ ឬ​ដែល​ស​រសៃ​តូចៗ គេ​ត្រូវ​គិតគូ​ផងដែរ​លើ​ប្រព័ន្ធ​សំអាតលា​មក​សត្វ ។​
​​១០- ការពារ​ពីបក្សី និង​សត្វ​ផ្សេងៗ ( animal and bird protection )
​​ជា​ការ​ល្អ​គេ​គួរ​គប្បី​មាន​គម្រោង​ការពារ នៅពេល​យប់​ទប់ទល់​នឹង​សត្វ​ដូចជា ឆ្កែ​, ឆ្មា​, កណ្តុរ​, សំពោ​ច​, ទី​ទុយ​, និង​ការពារ​នៅ​ពេល​ថ្ងៃ ប្រឆាំង​នឹង​សត្វព្រៃ​ដូចជា ខ្លែង​, ស្ទាំង ជា​ញឹកញាប់​គេ​ច្រើន​ប្រើប្រាស់​លួស​សំណាញ់ ថ្វី​ត្បិត​តែ​ការស្វែងរក​ចំណី នៅ​វាលស្មៅ​អាច​មាន​ទំនុកចិត្ត​នៅ​ពេល​ថ្ងៃ​ក៏ដោយ ក៏​នៅ​ពេលយប់​គេ​ត្រូវតែ​ការពារ​សន្តិសុខឲ្យបាន​ល្អ​ដែរ
ប្លង់​ទ្រង់មាន់​សម្រាប់​ប្រទេស​កម្ពុជា
ប្លង់​សម្រាប់​ទ្រុងមាន់​ដែលមាន​ទ្រង់ទ្រាយ​តូច ទ្រង់​នេះ​អា​ចត្រូវបានគេប្រើប្រាស់​សម្រាប់​ការក្រុង​កូនមាន់ និង​ការ​ចិញ្ចឹម​មាន់​សាច់ ឬ​សម្រាប់​មាន់​យក​ពង

ទ្រុង​នេះ​មាន​គ្រោង​ជា​ឫស្សី​, ដំបូល​ស្លឹក មាន​កំរាលអង្កាម​កំរាស់​ពី​៥-១០​ . ទ្រុង​នេះ​ត្រូវបាន​បែងចែក​ជា​៤​បន្ទប់

ខ​- ស្នូក​ទឹក ( waterers )
គេ​មិន​ត្រូវ​ទុក​ស្នូក​ទឹក​ចោល​ដោយ​គ្មាន​ការសំអាត និង​គ្មាន​ទឹក​ត្រជាក់​សំរាប់​មាន់​គ្រប់គ្រាន់​នោះ​ទេ មាន់​ត្រូវការ​ទឹក​រៀងរាល់ ១៥-២០​នាទី​ម្តង ទឹក​ដែល​ផ្តល់​ត្រូវ​ស្អាត​ល្អ ហើយ​ដាក់​ឲ្យបាន​គ្រប់គ្រាន់ ការដាក់​ទឹកជា​ការងារ​មួយ​សំខាន់​បំផុត​របស់​អ្នកថែរក្សា ស្នូក​ទឹក​ត្រូវតម្រូវ​ទៅតាម​អាយុ​របស់​មាន់ ដូច​បាន​បង្ហាញ​ក្នុង​រូប​ទី​៥ ស្នូក​ទឹក​សាមញ្ញ​បំផុត​គឺ កំប៉ុង​ដាក់បញ្ចូល​ទៅក្នុង​ចានសំ​ប៉ែតៗ ដោយ​ទំ​លុះ​ឲ្យមាន​រន្ធ​ប្រហែល , ស​. ចេញ​ពី​គែម​មាត់​កំប៉ុង ដាក់​ទឹក​ឲ្យបាន​ពេញ​ហើយគ្រ​បវា​ដោយចាន​សំ​ប៉ែត ដៃ​មួយ​កាន់​កំប៉ុងសំប៉ែត ហើយ​ដៃ​ម្ខាង​ទៀត​កាន់​កំប៉ុង​មូល ដាក់​ទឹក​រួច​ក្រឡាប់​វា​ឲ្យបាន​រហ័ស បន្ទាប់​មក​អ្នកនឹង​បាន​ឃើញ​ទឹក​ចេញ​តាម​រន្ធដែល​ចោះ​នោះ កាលណា​ទឹក​ឡើង​ដល់​រន្ធ​កំប៉ុង​ចោះ​ហើយ ទឹក​នោះ​នឹង​នៅ​ហ្នឹង​ថ្កល់​ក្នុង​ចាន​សំ​ប៉ែត កំប៉ុង​តូច​តម្រូវ​ទៅតាម​សត្វ​តូច ប៉ុន្តែ​បើ​សត្វ​ធំ​គេ​ត្រូវ​ដាក់​កំប៉ុង​ធំ ទៅតាម​ចំណុះ​ដែល​វា​ត្រូវការ
 
ប្រព័ន្ធ​ទឹក​ផឹក
ក​/ ប្រព័ន្ធ​ផ្តល់​ទឹកផឹក​ផ្សេងៗគ្នា​សម្រាប់​មាន់ដូចជា ដប​ប្លា​ស្ទិច​, ស្នូ​ក ឬ​ក្បាលដោះ



ប្រដាប់​ដាក់​ទឹក​ដទៃទៀត​ធ្វើ​ឡើង​តាមរបៀប ប្រើ​ឆ្នាំង​ធ្វើ​អំពី​ឥដ្ឋ ដែល​មាន​រន្ធ​ ឬ​មានចង្អូរតាម​រឹម​របស់​​វា​ នឹង​ចាន​រាក់ៗ ដប​ដែល​អាច​រំកិល​បាន​ចងភ្ជាប់​ទៅ​នឹង​ជញ្ជាំង ឬ​ដាក់​បញ្ឈរ​ដោយ​ឲ្យមាន​កំពស់សមរម្យ​ពីលើ​ចាន​នោះ ឃ្លោក​ដែល​គេ​ពន្លិច​ទៅក្នុង​ដី​ឲ្យ​ហ្នឹង ហើយ​ចោះ​រន្ធ​ទំហំ​សមល្មម លើ​ជ្រុង​ដែល​គេ​កាត់ ។​
គ្រឿង​ស្វ័យប្រវត្តិ​ផ្សេងៗ ត្រូវ​គេ​ផលិតឡើង ដើម្បី​ច្រាន​ទឹក​បំពេញ​ស្នូក​ទឹក​ឲ្យនៅ​ពេញ​ជា​ដរាប រូបភាព​ដែល​ពន្យល់​នេះ គឺជា​រូបភាព​មួយ​ដែល​គេ​ធ្វើឡើង ជាមួយ​ធុងសាំង​យ៉ាង​ស្អាត​មាន​ចំណុះ ១៩៣​លីត្រ ដែល​ត​ភ្ជាប់​ទៅ​នឹង​ទុយោ​បន្ទះ​ស័ង្កសី ទៅ​ស្នូក​កំពស់​ប្រហែល​១០​ស​. ចង្ហូរទឹក​តាម​ទុយោ​ដោយ​លៃលក​តម្រូវ​តាម​ក្បាល​រូប៊ី​ណេ ហើយ​បំពង់​សម្រាប់​ផ្ទុក​ទឹក​សំណល់ គឺ​នៅ​ខាងក្រៅ​ទ្រុង នៅ​ខាងលើ​ស្នូក​ទឹក​នោះ ត្រូវការ​ឲ្យមាន​ទ្រនុង​មួយ​ការពារ ( ចម្រឹង​វិល​ចុះឡើង កុំឲ្យ​មាន់​ទុំ​ពីលើ ) យើង​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល ទឹក​នៅ​ក្នុង​ស្នូក​ទាំងអស់ ឲ្យនៅ​ពេញ​ដដែល ប៉ុន្តែ​ប្រយ័ត្ន​កុំឲ្យ​ហូរហៀរ​ទៅលើ​កំរាល ដើម្បី​រក្សា​ឲ្យ​កំរាល​ស្ងួត​ជានិច្ច ស្នូក​ទឹកនិ​មួយៗ ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ចន្លោះ​បន្ទះក្តារ ដែល​គេ​តំរៀប​សំរាប់​ទប់​ឲ្យមាន​លំនឹង ឬ​ចង​ព្យួរដោយ​ដាក់លើ​ថា​ស​សំណាញ់​លួស​សំ​យ៉ុង កំពស់ ៦​ស​. មក​ពី​កំរាល ស្លែ​ចាប់ផ្តើម​កាន់​យ៉ាង​ឆាប់រហ័ស​បំផុត បើសិនជា​គេ​មិន​បាន​សំអាត​វា​ឲ្យបាន​ញឹកញាប់​ទេនោះ ដូច្នេះ​បញ្ហា​នេះ​មិន​ត្រូវ​បណ្តោយ​ឲ្យ​កើតមានឡើង​ទេ គេ​តែងតែ​ប្រើប្រាស់​ដង​វែង ដើម្បី​សំអាត​កំទេចកំទី​ឲ្យ​ស្អាត និង​ត្រូវ​សំអាត​ស្នូក​ទឹក​មាន់​ជាមួយ​ច្រាស់​យូរៗ​ម្តង ។​
គ​- ស្នូក​ចំណី ( feeders )
ការផ្តល់​ចំណីអាហារ​ឲ្យបាន​គ្រប់គ្រាន់ជា​បន្ត​រហូត​ដល់​មាន់​ គឺជា​កិច្ចការ​មួយ​សំខាន់របស់​អ្នក​ចិញ្ចឹមសត្វ​ស្លាប ប្រភេទ​ស្នូក​ចំណី​ដែល​មាន​បណ្តោយ​វែង មាន​គែម​សងខាង​ អាច​ត្រូវបាន​ធ្វើ​ឡើង​អំពី​ឈើ​, លោហៈធាតុ​, ឫស្សី។ ត្រូវដាក់​ស្នូក​ចំណី​រាយ​ជា​ជួរ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​បក្សី​ទាំងនោះ​ស៊ី​ចំណី​បាន​ក្នុង​ពេល​ជាមួយគ្នា មិន​ដូច្នេះ​ទេ​សត្វ​ដែល​ខ្សោយ​នឹង​ងាប់ ដោយសារ​ការ​ចឹក​ស៊ីសាច់​គ្នា ចន្លោះ​ដែល​គួរ​តំរៀប​ស្នូក​រៀង​គ្នា​សំរាប់​បក្សី​គឺ : កូន​មាន់​អាយុ -៨​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ,៥​ស​. , មាន់​ដែល​មាន​អាយុ​ពី -១៦​សប្តាហ៍ ត្រូវ​ទុក​ចន្លោះ ,៧​ស​., មាន់​សម្រាប់​បង្កាត់​ពូជ ១០,២​ស​., មាន់​ពង​កូន​កាត់​ទុក ,៨​ស​., មាន់​ពង​ និង​មាន់ទោ​ទុក ,, ទា​ទុក ៥​ស​., និង​ក្ងាន​ទុក ,៤​ស​.

ប្រដាប់​ដាក់​ជំណី​អាហារ
ខ​/ ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត​


ស្នូក​ចំណី​ដោយ​ចង​ព្យួរ​
គ​/ ស្នូក​ចំណី​ដោយ​ចង​ព្យួរ​អាច​ត្រូវបាន​គេ​ធ្វើឡើង អំពី​បន្ទះ​លោហៈធាតុ ឬ​ប្លា​ស្ទិច ស្នូក​ចំណី​ទាំងនេះ​អាច​ផ្ទុក​ចំណីអាហារ និង​កាត់បន្ថយ​ការ​កំពប់




ឃ​- ទ្រុង ( cages )
សិប្បករ​អាច​ធ្វើ​ទ្រុង​ឡើង​បាន បើសិនជា​មាន​ដែក​សំណាញ់​ទំហំ ២​ស​. សំណាញ់​សំរាប់ធ្វើ​គ្រោង​ និង​ជញ្ជាំងខ័ណ្ឌ ត្រូវ​មាន​ទំហំ , ៥​ស​. កំណាត់​មួយ​ផ្ទាំងៗ​មាន​ទំហំ ,៦៦​ម ទ​១,៥​ម បាន​ជា​ទំរង់​ទ្រុង​មួយ​មាន​៣​បន្ទប់ ឬ​ទ្រុង​មួយនោះ​អាច​ដាក់​មាន់​បាន​រហូត​ដល់​១៦​ក្បាល ផ្ទាំង​ជញ្ជាំងខ័ណ្ឌ​ចំនួន​៤ និង​ជញ្ជាំង​ខាង​មាន​ទំហំ ៤០ ទ​ ៤៥​ស​. ធ្វើ​ជា​ទ្រុងមាន​ចំណុះ​៣​បន្ទប់​រួម ឬ​១៧​ទ្រុង​ភ្លោះ​ដែល​មាន​ចន្លោះ ២២,៨​ស​. ដាច់ពីគ្នា លួស​ដែល​អាច​ពត់​បាន​ត្រូវ​គេ​ប្រើប្រាស់ សំរាប់​ចងភ្ជាប់​គ្នា​រវាង​គម្រោង​និងជញ្ជាំងខ័ណ្ឌ នៅ​ខាង​មុខ​គេ​ធ្វើ​ពី​លួស​សំណាញ់ ដែល​មាន​ប្រឡោះ ទ​១០​ស​. បាត​ទ្រុង​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​បន្តិច​ប្រហែល ,៦​ស​. ធ្វើ​ដូច្នេះ​ពង​អាច​រមាល​កាត់​តាម​ប្រឡោះ​ប្រហោង ៥​ស​. ហើយ​នៅ​ខាង​មុខ​ត្រូវ​ពត់​លួស​សំណាញ់ ដែល​នៅសល់​ឡើង​លើ​ដើម្បី​ងាយស្រួល​ទប់​នូវ​ការ​រមៀល និង​ការប្រមូល​ពង គេ​អាច​ធ្វើ​កំរាល​ទ្រុង​ពី​ឫស្សី​ ឬ​បន្ទះក្តារ​តូចៗ ជំនួស​កំរាល​លួស​សំណាញ់ ស្នូក​ទឹក​និង​ស្នូក​ចំណី​អាចធ្វើ​ពី​បន្ទះ​លោហះធាតុ ឬ​ឫស្សី ហើយ​ចង​ព្យួរ​យ៉ាង​តឹង​នៅខាងមុខ​ទ្រុង ការដាក់ឲ្យ​នៅ​ចន្លោះ​ដាច់ពីគ្នា គឺជា​ការ​សំខាន់​ក្នុង​ការការពារ កុំឲ្យ​កំពប់ទឹកឬ​ចំណី ទ្រុង​ភ្លោះ​តំរូវ​ឲ្យ​ដាក់​មាន់​ពង​ពីរ​ក្នុង​ទ្រុង​និមួយៗ ចំណែកឯ​ទ្រង់​រួម បើសិន​គេ​កាត់​ជំ​ពុះ​វា គេ​អាច​ដាក់​រហូតដល់​៦​ក្បាល ។​
​​ប្រព័ន្ធ​ធ្វើ​ទ្រុង​ពីរ​ជាន់ ត្រូវបាន​គេ​ពន្យល់​ដោយបង្ហាញ​រូបភាព ផ្ទៃ​បាត​ត្រូវ​ធ្វើឲ្យ​មាន​ជម្រាល​ប្រហែល ,៦​ស​. ដើម្បី​ឲ្យ​ពងរ​មៀល​ធ្លាក់​ចេញ​មក​បាន​ស្រួល ដោយ​គ្មាន​ការខូចខាត
  
ប្រដាប់​ដាក់​ជំណី​អាហារ​
ខ​/ ស្នូក​ដាក់ចំណី​ផ្សេងៗ​គ្នា​សំរាប់​ដាក់​ចំណី​មាន់ : ថាស​សំរាប់​កូន​មាន់, ស្នូ​កវែង​សំរាប់​ចំណីអាហារ​សើម, និង​ស្នូក​ចំណី​ដោយ​ចង​ព្យួរ សំរាប់​ការផ្តល់​ចំណី​ស្ងួត

ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់


ប្រភេទ​មាន់​ និង​ការ​បង្កាត់​ពូជ​មាន់ ( Types of chickens and breeding practices )
​​ការ​ចិញ្ចឹមសត្វ​ស្លាប​ជាទូទៅ គេ​ធ្វើ​ការជ្រើសរើស​យក​ពូជ​មាន់​៣​ប្រភេទ​គឺ :
- ពូជ​មាន់​ផ្តល់​ពង​ផង - សាច់​ផង ( dual - purpose ) : មាន់​ឈ្មោល​ភាគច្រើន​បំផុត​ត្រូវ​គេ​ពិឃាត ក្នុង​អំឡុង​រយៈពេល ឬ​៣​ខែ ដើម្បី​យក​មក​ប​រិភោគ រីឯ​មាន់​ញី​វិញ​ត្រូវ​គេ​ចិញ្ចឹម​ក្នុង​រយៈពេល​មួយ​ឆ្នាំ ឬ​លើស​ពី​មួយ​ឆ្នាំ ដើម្បី​ផលិត​យក​ពង ប៉ុន្តែ​ក្រោយ​ពង​ចុះថយ​ខ្លាំងពេក មាន់​ញី​ទាំងនោះ​នឹង​ក្លាយទៅជា​មាន់​សាច់​វិញ​ដែរ បក្សី​ដែល​គេ​ចិញ្ចឹម​មាន​គោលបំណង​ពីរ ជាទូទៅ​គេ​ចិញ្ចឹម​ប្រចាំ​គ្រួសារ ចំណែកឯ​អ្នក​ចិញ្ចឹម​ក្នុង​ទ្រង់ទ្រាយ​ពាណិជ្ជកម្ម​ធំៗ គេ​តែងតែ​ធ្វើ​ឯកទេសកម្ម ក្នុង​ចិញ្ចឹម​យក​ពង​ ឬ​សាច់
- ពូជ​មាន់​ពង ( egg layer strains ) : ត្រូវបាន​គេ​ជ្រើសរើស​ពូជ​សំរាប់​ផលិត​ពង​ឲ្យបាន​ល្អ ចំនួន​លើស​នៃ​មាន់​ឈ្មោល​តែងតែ​ត្រូវគេយក​ចេញ​តាំង​ពីពេល​ញាស់​ចេញ​មក​ ម្ល៉េះ ពីព្រោះ​ជា​ទូទៅ​វា​ជា​ពូជ​អន់​ផលិត​សាច់​មិនល្អ ការចំណាយ​លើ​មាន់​ញី​អាច​ត្រូវបាន​គេ​ស្រង់ដើម​មកវិញ ដោយសារ​លក់​សាច់​រប​ស់វា​ បន្ទាប់​ពី​ផលិត​កម្មស៊ុតត្រូវ​ថយ​ចុះ​ក្រោម​អត្រា​៥០​ភាគរយ តំលៃ​នៃ​ការលក់​មាន់​ពង មាន​កំរិត​ទាប​បំផុត​ដោយ​សារ​វា​មាន​មាឌ​តូច ។​
- ពូជ​មាន់​សាច់ ( meat chickens ) : ត្រូវបាន​គេ​ចាត់ទុកថា ជា​មាន់​សាច់ ( broilers ) ឬ​មាន់​សំរាប់​អាំង ( fryers ) ត្រូវបាន​គេ​ចិញ្ចឹម​ដោយ​ជ្រើសរើស​ពូជ ដែល​មាន​ការ​ធំធាត់​យ៉ាង​ឆាប់រហ័ស មាន់​ញី​ និង​មាន់​ឈ្មោល​ត្រូវ​ជ្រើសរើសពី​មេបា​ណា ដែល​លូតលាស់​ឆាប់រហ័ស ពូជ​មាន់​កាត់​មួយ​ចំនួន​នេះ អាច​ផ្តល់​សាច់​រហូត​ដល់​ទំងន់​ ២​គ​.ក្រ ក្នុង​មួយ​ក្បាល ដែល​ចិញ្ចឹម​តែ​ក្នុង​រយៈពេល​៧​សប្តាហ៍​តែប៉ុណ្ណោះ ដែល​ផ្តល់​ចំណី​ដែលមាន​តុល្យភាព​ល្អ ចំនួន​តិច​ជាង គ​.ក្រ ។​
ក្រុមហ៊ុន​បង្កាត់​ពូជ​ដំបូង​ជា​មួយ​ពូជ​កូនកាត់ ( primary breeding companies with hybrids )
ក្រុម​បង្កាត់​ពូជ ដោយ​ឯកទេសកម្ម​បាន​បង្កើន​ពូជ ដែល​មាន​គុណភាព​ខ្ពស់​នៃ​មាន់​ទាំង​បី​ប្រភេទ​នេះ ពូជ​មាន់​ទាំងនេះ​ត្រូវបាន​គេ​បង្កើតឡើង ដោយ​ប្រើប្រាស់​បច្ចេកទេស​បង្កាត់​ពូជ ហើយ​ដែល​ជា​ទូទៅ​ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ពូជ​កូនកាត់ ( hybrids ) ការ​បង្កាត់​ពូជ​នេះ​ត្រូវបាន​នាំមក​នូវ​សែន​រួម ដែល​ជា​ពូជ​ពូកែ​ផលិត​ពង ឬ​សាច់​ ជាង​មេបា​របស់​វា​ទៅទៀត គុណភាព​ខ្ពស់​ដែល​បាន​ផលិត​ដោយ​សែន​រួម​ថ្មី​នេះ គេ​សន្មត់​ថា " កូនកាត់​ដែល​មាន​កំលាំង​មាំ​ទាំ " សព្វថ្ងៃ​នេះ​ពូជ​មាន់កា​ត់​មាន​ប្រជាប្រិយ៍​ភាព​ណាស់ ដែល​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទំនើបៗគេបោះបង់​ការចិញ្ចឹម​ពូជ​មាន់ ដែល​ផ្តល់​ផល​ពីរបែប ដូចជា​ពូជ rhode island reds. new hampshire, cornish barred plymouth rocks ពូជ​កូនកាត់​ដែល​ល្អ​ប្រសើរ​នៃ​ពូជ white leghorns ដែល​ផលិត​ពង​ពណ៌​ស ចំណែកឯ​ពូជ​ដែល​មានព​ង​ពណ៌​ក្រហម​ជាំ ឬ​ពណ៌​ក្រហម​ព្រឿងៗ តែងតែ​មាន​ដូនតា​ជា​ពូជ white leghorns ខ្លះ​ដែរ ។​
ក្រុមហ៊ុន​បង្កាត់​ពូជ​ទាំងនេះ ត្រូវការ​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការសាកល្បង​ពូជ​រាប់សិប​ប្រភេទ និង​ការបន្ត​កូនចៅ​របស់​វារាប់រយ ពូជ​ដើម​ ឬ​ពូជ​កាត់ ដែល​គេ​បង្កាត់​បញ្ចូល​គ្នា​បានល្អ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យទៅជា ពូជ​មេបា​របស់​មាន់ ដែល​គេ​លក់​ឲ្យ​អ្នក​ចិញ្ចឹម ពូជ​កាត់​ដែល​ដឹង​ថា​ញី និង​ឈ្មោល ត្រូវបាន​គេ​បង្កើតឡើង​សម្រាប់​លក់​ដោយ​ឡែកៗ​ពីគ្នា ទៅឲ្យ​ក្រុមហ៊ុ​នភ្ញា​ស់ដែល​គេ​ចិញ្ចឹម​វា​ទាំងនោះ​រួមគ្នា "ហ្វូង​សម្រាប់​ទុក​បង្កាត់ " ដូច្នេះ​ពង​ដែល​ភ្ញាស់​ទាំងអស់នោះ បានមក​ពី​ពង​ដែល​ជ្រើសរើស​បង្កាត់​រួចហើយ ។​
​​ការ​ចិញ្ចឹមសត្វ​ស្លាប​ទិញ​កូន​មាន់​ទាំង​នេះ​មក​ចិញ្ចឹម ដែល​ដំបូង​ឡើយ​គេ​ស្ទាក់ស្ទើរ​ក្នុង​ការចំណាយ​ដើមទុន​បន្ថែម ចំពោះ​មាន់​កូនកាត់​នេះ ទោះបី​ចំណី​អាហារ​ដែល​ទិញ​មក​ប្រើប្រាស់​នោះ ត្រូវបាន​គេ​គណនា​ក៏ដោយ ក៏​សារៈប្រយោជន៍​នៃ​ការចិញ្ចឹម​មាន់​កូនកាត់ នៅ​មាន​លក្ខណៈ​ល្អ​ប្រពៃ​ដែរ ជា​បច្ច័យ​អាក្រក់​មួយ​ចំពោះ​មាន់​កូនកាត់ ដែល​មាន​កំលាំង​មាំមួន បាត់បង់​យ៉ាង​រហ័ស​ដោយ​ការ​កាត់​ពូជ​ជាច្រើន ជាមួយ​សត្វ​ស្លាប​ផ្សេងៗ​ទៀត​ក្នុង​ហ្វូង ។​
​​អ្នក​ចិញ្ចឹម​ត្រូវ​ប្រឹង​បែ្រង​ជាថ្មី ក្នុង​ការជ្រើសរើស​ញី​ និង​ឈ្មោល ដើម្បី​ធ្វើការ​បង្កាត់​ពូជ​សា​ជា​ថ្មី​ទៀត ។​
ឈ្មោះ​ពូជ​កាត់​ទាំងនេះជាច្រើន​ ឥឡូវ​ត្រូវបានគេទទួលស្គាល់ ដោយ​អ្នក​ចិញ្ចឹមសត្វ​ស្លាប​ទូទាំង​ពិភពលោក ពូច​មាន់​សាច់​ដែល​គេ​តែងតែ​ប្រសិទ្ធ​នាម​ឲ្យ សំរាប់​សំគាល់​ដល់​ក្រុមហ៊ុន​បង្កាត់​ពូជ​ដូចជា : arbor acres, cobb, h&n, hubbard, indian river, peterson, pilch, ross, shaver, vantress, និង vedette ប្រភេទ​ពូ​ជ​មាន់​ខ្លះទៀត ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន barbcock, hyline, dekalb, hisex, isa brown, tegel រីឯ​ពូជ​មាន់​ដែល​គេ​ចិញ្ចឹម​យក​ស៊ុត​ផង និង​សាច់​ផង​រួម​មាន : delkalb-warren 6 sal-link ( អាមេរិក ), hardy sex-linked ( អាមេរិក ), kabir ( អី​ស្រា​អែល ), label ( បារាំង ), nara sex-linked ( ជប៉ុន ), parks hybrids, និង stino's white baladi ( អេ​ហ្ស៊ី​ប ) ។​
ពូជ​មាន់​ដែល​មាន​ប្រយោជន៍​ពីរ​យ៉ាង ( ផ្តល់​សាច់​ផង​ស៊ុត​ផង ) ត្រូវបាន​គេ​និយម​ចូលចិត្ត​ចិញ្ចឹម​នៅ​ពាសពេញ​ពិភពលោក ដោយ​ការប្រើប្រាស់​មេមាន់​សម្រាប់​ក្រាប​ និង​ភ្ញាស់​កូន ការពិភាក្សា​ដោះស្រាយ​នៅ​តាម​ប្រទេស​នានា កំពុងតែ​បន្ត​រហូត​ដល់​សព្វថ្ងៃនេះ ដោយ​ចោទ​ជា​បញ្ហា​ថា តើ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ក្នុងស្រុក ឬ​ពូជ​នាំចូល​បែបណា ដើម្បី​បង្កាត់ ជួនកាល​គេ​បង្កាត់​ពូជ​ក្នុងស្រុក​អាច​មាន​គុណសម្បត្តិ ដូចជា​ធ​ន់​នឹង​ជំងឺ ធន់​នឹង​ស៊ី​តុ​ណ្ហ​ភាព​ផ្លាស់ប្តូរ ហើយ​យោង​ទៅលើ​អ្នកស្រុក​ដែល​គេ​និយម​ចូលចិត្ត " មាន់​រស់ជាតិ​ខ្លាញ់ និង​ងាយស្រួល​ទំពារ " រស់ជាតិ​ខុសគ្នា​អាស្រ័យ​ទៅលើ​ចំណី ដែលយើងលែង​ឲ្យ​វា​ដើរ​រកស៊ី​ដោយ​ខ្លួនឯង​ដូច​ជា : ខ្ទឹម​ស​, សត្វល្អិត ស្មៅ និង​លាមក​សត្វ ការលូតលាស់​យឺត​ធ្វើ​ឲ្យសាច់​ស្វិត​ពិបាក​ទំពារ​បន្តិច ពូជ​បង្កាត់​ដែល​នាំចូល​មិនមាន​ជំងឺ អាច​ធ្វើឲ្យ​សត្វ​លូតលាស់​យ៉ាង​រហ័ស ដោយ​ផ្តល់​ចំណីអាហារ​មាន​គុនភាព​ល្អៗ ហើយ​ផលិត​ពង​ច្រើន ការ​បង្កាត់​ពូជ​តែ​មួយ​តាម​គ្រួសារ ទៅតាម​លក្ខណៈ​ធម្មជាតិ ទទួលបាន​លទ្ធផល​ទាប​ទាំង​សាច់​ ទាំង​ស៊ុត ។​
            តាម​ការបញ្ចូល​មាន់​ឈ្មោល​ដែល​គេនាំចូលមក ដើម្បី​យក​ទៅ​បង្កាត់​ជាមួយ​មេមាន់​ក្នុងស្រុក, គុណសម្បត្តិ​មួយចំនួន នៃ​កូន​មាន់​កាត់ដែល​មាន​កំលាំង​មាំ​ទាំនោះ អាច​ត្រូវបាន​គេ​ធ្វើ​សហប្រតិបត្តិការ ក្នុង​កម្មវិធី​ពង្រីក​ការ​ចិញ្ចឹម​មាន់នេះ នៅក្នុង​ភូមិ​ដោយ​ចំណាយ​ទន់​តិច ហើយ​អ្នក​ចិញ្ចឹម​នៅ​តែ​ផ្អែក​ទៅ​លើ​ការ​ភ្ញាស់ តាម​លក្ខណ:ធម្មជាតិ និង​ការ​ក្រាប​ដោយ​មេមាន់ តាម​ធម្មតា​ការ​បង្កាត់​ពូជ​ញី​ឈ្មោល​បែបនេះ ធ្វើ​ឲ្យ​ផលិតផ​លពង​កើនឡើង, មាន់​ឆាប់​ធំ​ធា​ត់ ហើយ​ទទួល​ភាព​ធន់​នឹង​ជំងឺ​ពី​បានាំចូល​ផង និង​ពី​មេ​ក្នុងស្រុក​ផង កម្មវិធី​នេះ​ចង់​អំពាវនាវ​ឲ្យមាន​ការកែលំអរ​ពូជ ដោយ​ការជ្រើសរើស​ពូជ​នាំចូល​ណា ដែល​ផ្តល់​ទិន្ទផល​ខ្ពស់ ។​
​​កូន​មាន់​ឈ្មោល​នាំចូល មិន​មាន​តំលៃ​ថ្លៃ​ទេ ជានិច្ច​ជា​កាល​គេ​តែង​ធ្វើការ​ជុំ​រុះ​វា​ចោល នៅ​កន្លែង​ភ្ញាស់​តែម្តង ។​
​​ពូជ​មាន់​ឈ្មោល​នាំចូល យក​មក​បង្កាត់​ជាមួយ មាន់​ញី​ក្នុងស្រុក​ទើប​បាន​កូន​មក​ល្អ

Thursday, February 24, 2011

A'maze'ing Growth: Fast Chicks Gain More Weight

A'maze'ing Growth: Fast Chicks Gain More Weight


Genetic selection of broiler chickens for production performance has been associated with changes in their behavior. Traits such as aggressiveness, mating behavior, fearfulness (propensity to be easily frightened), feather pecking and sociality vary considerably within genetic strains. Many of these traits can exert profound effects on the welfare and productivity of farmed poultry because they influence the birds’ ability to adapt to their social and physical environment.
In small-scale laboratory and field studies conducted in Argentina, success with a chick behavior test was linked to greater sociality, a reduction in stress responsiveness and improved production performance. The test involved rapid negotiation of a T-maze to regain visual contact with other chicks placed in a nearby brood area. The T-maze uses a mirror at the end of a corridor in the maze that stimulates the test chick to leave a start box and move towards its reflection. Upon reaching the mirror, it can see other birds and thereby be stimulated to exit the maze (a successful outcome). The speed at which a chick traverses the maze is considered indicative of its subsequent production performance (fast chicks gain more weight).

The Argentine studies were recently extended and clarified by LSU Ag Center scientists who, in a large-scale trial, re-examined the relationship between T-maze behavior and growth in broilers reared under intensive and environmentally controlled conditions such as would be typically found in commercial rearing facilities in Louisiana and throughout the Southeastern United States.
At the LSU Ag Center, the T-maze performance of 3-day-old broiler chicks, each tested for 5 minutes in a maze, was assessed using three different criteria: 1) chick latency to exit the start box, 2) chick latency to reach the T-maze mirror, and 3) total time required to solve the maze (the only study variable used in the Argentine T-maze experiments).
The first two measures were added because of previous observations that as many as 30 percent of broiler chicks delay or stop traversing the maze in front of the mirror. And although these laggards reach this section quickly (in less than 25 seconds), the prolonged time spent in front of the mirror typically prevents such birds from being categorized as HPs (high performers). A few birds have also been found to sit in front of their reflection for the rest of the T-maze test time (until expiration of the 5-minute test ceiling) and such behavior appears to be increased when ambient temperatures are elevated.
After testing 600 chicks, the fastest (upper 25 percent) and slowest (lower 25 percent) birds within a sex and within each T-maze criterion were classified as HPs and LPs (low performers). Within each of the three T-maze measures and for each sex, the relationships between performance category (HP or LP) and body weight were examined at 4 days of age and at two slaughter ages commonly used in the U.S. poultry industry, 42 and 56 days of age.
HP and LP chicks had similar body weights at 4 days of age – an indication that T-maze performance classification the day before is not associated with early body weight. However, chicks classified as HP by either their latency in exiting the start box or reaching the T-maze mirror were significantly heavier than LP ones at both harvest ages of 7 and 8 weeks. These differences were apparent in both sexes. While the chicks that solved the maze sooner (HP ones) were also heavier than their slower counterparts (LP chicks) at 42 and 56 days, this performance category difference, unlike in the previous Argentina trials, was not statistically relevant.
It was questionable whether divergence in the growth rates of HP and LP broilers might only be evident when the birds were reared in poultry houses with limited environmental control and where they were exposed to hot climates, such as in the previous lab and farm trials conducted in Argentina. However, the present results clearly demonstrate that the usefulness of T-maze behavior to predict harvest-age body weight can be generalized to include well-insulated houses with environments controlled by fan ventilation and evaporative cooling.

We also confirmed the belief that individual variation in sociality is an important variable underlying T-maze performance. Directed reinstatement responses are likely to be evoked by two main visual features of the T-maze: 1) the chick’s image in the mirror and 2) the direct visual contact with stimulus chicks in the brood area that occurs when they are approaching the mirror section.

Because chickens are social animals often housed in large groups, individual variation in underlying sociality is likely to influence their welfare and productivity, particularly since this trait has been linked to fearfulness in certain behavioral tests. Similarly, shyness and social withdrawal have been positively linked with circulating stress hormone levels and general fearfulness. Inappropriate levels of sociality could exert undesirable effects on all aspects of social interaction in birds, including affiliation, aggression, dispersal and mating, as well as on their ability to cope with social disruption, such as isolation, exposure to strangers or crowding.

Furthermore, a perceived mismatch between a bird’s underlying sociality and its social environment could elicit either a series of acute stress responses or chronic social distress with associated negative effects on performance. Thus, because in previous studies HP chicks were found to be more sociable than LP ones in the T-maze, as well as in other behavioral tests of sociality, HP-type birds may be better suited to rearing in large, crowded situations. Indeed, this might at least partly account for the superior body weights of HP broilers found at 42 days and 56 days of age.
In conclusion, broiler chicks that quickly exited the T-maze start box and reached the T-maze mirror gained more weight than their slower counterparts. Therefore, the T-maze test may be a valuable selection criterion for future breeding programs. Its use would likely lead to improvements in the productivity and well-being of broiler chickens. In addition, the T-maze technique is non-invasive, inexpensive, and simple and easy to apply.

Tuesday, February 22, 2011

ចំណីកូនមាន់


ចំណីកូនមាន់ៈ


*       1/ ស្លឹកត្រកួន
          2/ ស្លឹកបាស
          3/ ចុងអង្ករ
          បុកលាយបញ្ចួលគ្នាដាក់អោយមាន់ស៊ី ១ថ្ងៃ៣ដង ឬ ទិញចំណីស្រាប់ដាក់អោយស៊ីក៏បាន
*       នៅពេលយប់ត្រូវដាក់អំពូល ឬចង្រ្កានកំដៅកូនមាន់ដើម្បីកុំអោយវារងារ

*       ដាក់ទឹកអោយមាន់ត្រូវយកសំបកស្តៅ គល់ស្លឹកគ្រៃត្រាំអោយវាផឹក ដើម្បីកុំអោយវាឆ្លងជំងឺ
        ផ្សេងៗ​ 

*       ថ្នាំទំលាក់ព្រូនៈ        ស្លាខ្ចី - ផ្លែសង្កែ - កន្ធំថេត បុកលាយបញ្ចូលគ្នារួចលាយជាមួយចំណីដាក់អោយមានស៊ី


ចំណីមាន់ធំៈ           
កំរិតលាយសំរាប់មាន់5ក្បាល



 
  *                 ស្រូវ        1 គីឡូក្រាម  
 *                 កន្ទក់       2 គីឡូក្រាម
 *                 កន្ធំថេត    1 គីឡូក្រាម
 *                 ត្រកួន      3 គីឡូក្រាម
 *                 មេចំណី    10សេសេ​

យករបស់ទាំងអស់នេះកិនឬបុកបញ្ចួលគ្នាអោយល្អិត រួចលាយជាមួយមេចំណី មុននឹងដាក់អោយមានស៊ី 

*                 ទឹកស្អាត ១០​លីត្រ លាយជាមួយ​មេ​អ៊ី អិម ឬ មេចំណី ១​សេ​សេ ដាក់អោយមាន់ផឹក
*                 ត្រូវប្តូរទឹកដែលដាក់អោយមាន់ផឹកជារៀងរាល់ថ្ងៃ
*                 ត្រូវលាងសំអាតសំភារៈដាក់ ទឹក ចំណីអោយមាន់រៀងរាល់ថ្ងៃអោយបានស្អាត