* 1/ ស្លឹកត្រកួន
2/ ស្លឹកបាស
3/ ចុងអង្ករ
បុកលាយបញ្ចួលគ្នាដាក់អោយមាន់ស៊ី ១ថ្ងៃ៣ដង ឬ ទិញចំណីស្រាប់ដាក់អោយស៊ីក៏បាន
* នៅពេលយប់ត្រូវដាក់អំពូល ឬចង្រ្កានកំដៅកូនមាន់ដើម្បីកុំអោយវារងារ
* ដាក់ទឹកអោយមាន់ត្រូវយកសំបកស្តៅ គល់ស្លឹកគ្រៃត្រាំអោយវាផឹក ដើម្បីកុំអោយវាឆ្លងជំងឺ
ផ្សេងៗ ។
* ថ្នាំទំលាក់ព្រូនៈ ស្លាខ្ចី - ផ្លែសង្កែ - កន្ធំថេត បុកលាយបញ្ចូលគ្នារួចលាយជាមួយចំណីដាក់អោយមាន់ស៊ី
ចំណីមាន់ធំៈ
កំរិតលាយសំរាប់មាន់5ក្បាល
* ស្រូវ 1 គីឡូក្រាម
* កន្ទក់ 2 គីឡូក្រាម
* កន្ធំថេត 1 គីឡូក្រាម
* ត្រកួន 3 គីឡូក្រាម
* មេចំណី 10សេសេ
យករបស់ទាំងអស់នេះកិនឬបុកបញ្ចួលគ្នាអោយល្អិត រួចលាយជាមួយមេចំណី មុននឹងដាក់អោយមានស៊ី ។
* ទឹកស្អាត ១០លីត្រ លាយជាមួយមេអ៊ី អិម ឬ មេចំណី ១សេសេ ដាក់អោយមាន់ផឹក
* ត្រូវប្តូរទឹកដែលដាក់អោយមាន់ផឹកជារៀងរាល់ថ្ងៃ
* ត្រូវលាងសំអាតសំភារៈដាក់ ទឹក ចំណីអោយមាន់រៀងរាល់ថ្ងៃអោយបានស្អាត ។
អត្ថបទខាងលើពិតជាមានអត្ថប្រយោជន៍សំរាប់ប្រជាកសិករចិញ្ចឹមមាន់ណាស់។ ចំនែកខ្ញុំពិតជាមានការចាប់អារម្មណ៍ក្នុងមុខរបរចិញ្ចឹមមាន់នេះណាស់។ ខ្ញុំបានស្រាវជ្រាវឯកសារជាច្រើន ពីរបៀបចិញ្ចិមមាន់ និងភ្ញាន់ពងមាន់ ពីអង្គការ បណ្ណាល័យ អិនធើណេត។ ជាលទ្ធផលខ្ញុំបានបង្កើតកសិដ្ឋានចិញ្ចឹមមាន់តូចមួយដែល ព្រមទាំងផលិតបានទូភ្ញាស់ពងមាន់អូទូម៉ាទិចជាច្រើនគ្រឿង (ក្រឡាប់ដោយខ្លួនឯង)សំរាប់ប្រើខ្លួនឯង និងបានលក់ផងដែរ។ ខ្ញុំបាទឈ្មោះ វុធ រដ្ឋា និងលេខទូរស័ទ្ទ ០៨៨៥៩៩៥៦៥៦
ReplyDeleteតើអាចប្រាប់ពីវីធីធ្វើមេចំណីបានទេ?
ReplyDeleteសូមអរគុណទុកជាមុន។