ការចិញ្ចឹមមាន់ឲ្យចំណីធម្មជាតិនិងចំណីផលិតលក់នៅទីផ្សារ
2011-02-14
ក្រុមកសិករអង្គការសេដាក (CEDAC) ប្រៀបធៀបការចិញ្ចឹមមាន់ស្រែឲ្យចំណីធម្មជាតិ និងការចិញ្ចឹមមាន់ស្រែឲ្យចំណីផលិតលក់នៅទីផ្សារ នៅស្រុកទ្រាំង ខេត្តតាកែវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកវាលវែង ខេត្តពោធិ៍សាត់។ក្រុមកសិករបានរកឃើញថា ចំណីទីផ្សារធ្វើឲ្យមាន់ឆាប់ធំធាត់ ប៉ុន្តែតម្លៃលក់មាន់បានតម្លៃទាបជាងមាន់ចិញ្ចឹមឲ្យចំណីធម្មជាតិ។
ការរកឃើញគំនិតប្លែកៗ ក្នុងវិស័យកសិកម្មរបស់កសិករតាមបណ្ដាខេត្តនានា ត្រូវបានមន្ត្រីជំនាញកសិកម្មប្រមូលផ្តុំគំនិតនោះចងក្រងជាឯកសារ ក្នុងបំណងឲ្យកសិករបន្ថយការប្រើចំណីសត្វដែលមានសារធាតុគីមី ឲ្យងាកមកប្រើចំណីថ្នាំបំប៉ន ឬជីលើដំណាំដាំដុះផ្សំយកពីធម្មជាតិសុទ្ធសាធវិញ។
ខ្ញុំចង់ទិញមាន់ពូជធំ តើមានលក់ដែរឬទេ? តើក្នុងមួយក្បាលតំលែប៉ុន្មាន? សូមអរគុណ
ReplyDelete