Tuesday, February 22, 2011

ចំណីកូនមាន់


ចំណីកូនមាន់ៈ


*       1/ ស្លឹកត្រកួន
          2/ ស្លឹកបាស
          3/ ចុងអង្ករ
          បុកលាយបញ្ចួលគ្នាដាក់អោយមាន់ស៊ី ១ថ្ងៃ៣ដង ឬ ទិញចំណីស្រាប់ដាក់អោយស៊ីក៏បាន
*       នៅពេលយប់ត្រូវដាក់អំពូល ឬចង្រ្កានកំដៅកូនមាន់ដើម្បីកុំអោយវារងារ

*       ដាក់ទឹកអោយមាន់ត្រូវយកសំបកស្តៅ គល់ស្លឹកគ្រៃត្រាំអោយវាផឹក ដើម្បីកុំអោយវាឆ្លងជំងឺ
        ផ្សេងៗ​ 

*       ថ្នាំទំលាក់ព្រូនៈ        ស្លាខ្ចី - ផ្លែសង្កែ - កន្ធំថេត បុកលាយបញ្ចូលគ្នារួចលាយជាមួយចំណីដាក់អោយមានស៊ី


ចំណីមាន់ធំៈ           
កំរិតលាយសំរាប់មាន់5ក្បាល



 
  *                 ស្រូវ        1 គីឡូក្រាម  
 *                 កន្ទក់       2 គីឡូក្រាម
 *                 កន្ធំថេត    1 គីឡូក្រាម
 *                 ត្រកួន      3 គីឡូក្រាម
 *                 មេចំណី    10សេសេ​

យករបស់ទាំងអស់នេះកិនឬបុកបញ្ចួលគ្នាអោយល្អិត រួចលាយជាមួយមេចំណី មុននឹងដាក់អោយមានស៊ី 

*                 ទឹកស្អាត ១០​លីត្រ លាយជាមួយ​មេ​អ៊ី អិម ឬ មេចំណី ១​សេ​សេ ដាក់អោយមាន់ផឹក
*                 ត្រូវប្តូរទឹកដែលដាក់អោយមាន់ផឹកជារៀងរាល់ថ្ងៃ
*                 ត្រូវលាងសំអាតសំភារៈដាក់ ទឹក ចំណីអោយមាន់រៀងរាល់ថ្ងៃអោយបានស្អាត  


2 comments:

  1. អត្ថបទខាងលើពិតជាមានអត្ថប្រយោជន៍សំរាប់ប្រជាកសិករចិញ្ចឹមមាន់ណាស់។ ចំនែកខ្ញុំពិតជាមានការ​ចាប់​អារម្មណ៍ក្នុងមុខរបរចិញ្ចឹមមាន់នេះណាស់។ ខ្ញុំបានស្រាវជ្រាវឯកសារជាច្រើន ពីរបៀបចិញ្ចិមមាន់ និងភ្ញាន់ពងមាន់ ពីអង្គការ បណ្ណាល័យ អិនធើណេត។ ជាលទ្ធផលខ្ញុំបានបង្កើតកសិដ្ឋានចិញ្ចឹមមាន់​តូចមួយដែល ព្រមទាំងផលិតបានទូភ្ញាស់ពងមាន់អូទូម៉ាទិចជាច្រើនគ្រឿង (ក្រឡាប់ដោយខ្លួនឯង)សំរាប់ប្រើខ្លួនឯង និងបានលក់ផងដែរ។ ខ្ញុំបាទឈ្មោះ វុធ រដ្ឋា និងលេខទូរស័ទ្ទ​ ០៨៨៥៩៩៥៦៥៦

    ReplyDelete
  2. តើអាចប្រាប់ពីវីធីធ្វើមេចំណីបានទេ?
    សូមអរគុណទុកជាមុន។

    ReplyDelete